បុរសម្នាក់បើករថយន្តមិនប្រយត្ន័រេចង្កូតបុកស្នាក់ការប៉ុស្ដិ៍២៤ម៉ោងនិងដើមឈើមុខស្ថានទូតថៃ
ភ្នំពេញ៖ សង្ស័យស្រវឹងស្រាបើកលឿនមិនប្រយត្ន័រេចង្កូតជ្រុលទៅបុកស្នាក់ការ ប៉ុស្តិ៍នគរបាលយាម២៤ម៉ោងនៅមុខស្ថានទូតថៃ និងបន្តបុកដើមឈើបាក់១ដើមទៀតរងការខូចខាតយ៉ាងដំណំ ។
គ្រោះថ្នាក់ចរចារណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២និង៣០នាទីរំលងអាធ្រាត្រចូលថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំណុចមុខស្ថានទូតថៃ តាមបណ្ដោយផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភព័ត៌មាននៅកន្លែងកើតហេតុបានឲ្យថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក តូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកភ្នំពេញ2BC-5335 បើកបរដោយ បុរសម្នាក់សង្ស័យស្រវឹងស្រា ដោយធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុមិនប្រុងប្រយត្ន័ស្រាប់តែរថយន្តរេចង្កូនមកខាងឆ្វែង ឆ្លងចូលមកផ្លូវបញ្ច្រាស់ទិស ជ្រុលទៅបុកប៉ុស្ដិ៍នគរបាលយាម២៤ម៉ោង ហើយក៏បន្តទៅបុកដើមឈើបាក់១ដើមទៀតទើបរថយន្ត កល់ជាប់ទៅមុខលេងរួច សំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួស ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចរាចរណ៍ វាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោល រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕