Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឆេះរោងចក្រសម្លៀកបំពាក់ចំនួន២នៅខណ្ឌ​ដ​ង្កោជាង១០ម៉ោងទើបរលត់

ភ្នំពេញ៖ រោងចក្រចំនួន២ត្រូវបានអគ្គីភ័យឆាប​ឆេះ​សន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលយ៉ាង​ខ្លាំង​ ​ដល់សមត្ថកិច្ច​ ចេញរថយន្តពន្លត់អគ្គីភ័យ​ ​មកអន្តរាគមន៍បាញ់ពន្លត់​ ជាច្រើន​គ្រឿង​ កាស​ពីវេលាម៉ោង០១និង៣០នាទី​រសៀល​ថ្ងៃទី១១​ខែវិច្ឆិកាឆ្នាំ២០១៩​ រហូតមក​ដល់ម៉ោង០១​រំលងអាធ្រាត្រឈានចូលថ្ងៃទី​១២ខែវិច្ឆិកាឆ្នាំ​២០១៩​ ទើបរលត់ ៖​ ហេតុការ​គ្រោះអគ្គីភ័យ​ នេះបានកើត​ឡើង​នៅចំនុចក្បែផ្លូវ៥០ម៉ែត្រ​ ភូមិអន្លង់គង សង្កាត់​ព្រៃស ខណ្ឌដង្កោ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានចំនួន០២​ /ទី១ ៖ មានឈ្មោះ អេស ឃ្វេ ភើហ្វមែនស៍ រោងចក្រ​ ផលិតកាបូប កាតាប អាវពោងសុវត្ថិភាព និង​ ​រោងចក្រ​ផលិត​ទ្រនាប់​សម្លៀក​បំពាក់​បាធាយ(ខេមបូឌា​)អ៉ិនដាស​ស្រ្ទី​ អេនគ្រេជ ​មានទីតាំងស្ថិតក្នុងភូមិអន្លង់គងថ្មី សង្កាត់​ព្រៃស ខណ្ឌដង្កោ ។ ទី២ ម្ចាស់ទីតាំងមានឈ្មោះ WU MEI ភេទស្រី អាយុ​៣៤ឆ្នាំ (ជនជាតិចិនដីគោក) មុខរបរ អ្នកគ្រប់គ្រង​រោងចក្រ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។
សមត្ថកិច្ចបន្តថា​ក្នុងប្រតិបត្តិកាណ៍បាញ់ពន្លត់​អគ្គីភ័យនេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបចំនួន៤៤គ្រឿង
១/ អាវុធហត្ថរាជធានីភ្នំពេញចំនួន ០៥គ្រឿង
២/ ស្នងការរាជធានីភ្នំពេញចំនួន ២០គ្រឿង
៣/ អគ្គស្នងការចំនួន ០៣គ្រឿង
៤/ បញ្ជាការដ្ឋានអង្គរក្សចំនួន ០៤គ្រឿង
៥/ ក្រុងជ្រោយចង្វាចំនួន ០៧គ្រឿង
៦/ ទីក្រុងកោះពេជ្រចំនួន ០៣គ្រឿង
៧/ បុរីក្តីសង្ឃឹមថ្មីចំនួន ០២គ្រឿង
៨/ សួនឧស្សាហកម្មចំនួន០១គ្រឿង
ដោយប្រើប្រាស់ទឹកអស់ចំនួន២៩៧ឡាន

សមត្ថកិច្ចបន្ថែមទៀតថា​ ក្នុងហេតុការ​ណ៍​អគ្គីភ័យនេះបានបណ្តាលអោយរងគ្រោះមនុស្សម្នាក់មានឈ្មោះ សយ ឌី ភេទប្រុស​ អាយុ​ ៣៣​ឆ្នាំ មុខរបរ កម្មកររោងចក្រអេសឃ្វេ មានទីលំនៅភូមិអន្លងគងថ្មី សង្កាត់​ព្រៃស ខណ្ឌដង្កោ(រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យលោកសង្ឍ ។
ចំពោះការខូចខាតទាំងពីរ​រោងចក្រ​ ​មានទំហំ​100X80ម៉ែត្ររោងចក្រ អេស ឃ្វេ ខូច​ខាត​សំភារៈទាំងស្រុង និង រោងចក្រ បាធាយខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។​ ចំណែកមូលហេតុ (មិនទាន់ដឹងច្បាស់)​សមត្ថកិច្ច​ ជំនាញកំពុង​ធ្វេីការស្រាវជ្រាវបន្ត​ ៕