គ្រួសារអ្នកជំងឺគ្រោងប្ដឹង!មន្ទីរពេទ្យព្រះកេតុមាលា!រឿងព្យាបាលខុសបច្ចេកទេស!ដូចយកមនុស្សទៅពិសោធន៍!
ភ្នំពេញ)៖ ក្រោយមានប្រតិកម្មពីគ្រួសារអ្នកជំងឺ រឿងមន្ទីរពេទ្យ ព្រះកេតុមាលា! (ហៅពេទ្យធំ១៧៩ ពេទ្យទាហាន) វិនិច្ឆ័យជំងឺ វ៉ៃថ្នាំខុស បណ្ដាលឲ្យអ្នកជំងឺស្រាលទៅជាធ្ងន់ ស្ទើរក្លាយជាសាកសព!។
គួបផ្សំនិងមានការរិៈគន់ ពីមហាជនថា៖មន្ទីរពេទ្យមួយនេះ ព្យាបាលអ្នកជំងឺ មានការធ្វេសប្រហេស យកតែលុយ គ្មានក្រមសីលធម៌ ព្យាបាលអ្នកជំងឺពីស្រាលទៅធ្ងន់ ខ្លះស្លាប់ខ្លះសុំចេញជាបន្តបន្ទាប់ នោះមក។
ពេលនេះលោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ ដើមរាំង បានថ្លែងថា៖ លោកនឹងប្ដឹងគ្រូពេទ្យនៅ មន្ទីរពេទ្យព្រះកេតុមាលា ទៅគ្រប់ស្ថាប័នពាក់ព័ន្ធ ។
ដើម្បីឲ្យទទួលខុសត្រូវ ចំពោះអ្នកជំងឺដែលខ្លួនបាន វិនិច្ឆ័យដាក់ថ្នាំខុសបច្ចេកទេស បណ្ដាលឲ្យអ្នកជំងឺស្ទើរក្លាយជាសាកសព!។
លោកបានអះអាងបែបនេះ នៅថ្ងៃទី១២,១១,២០១៩ បន្ទាប់ពី ក្រុមគ្រូពេទ្យ នៅអគារសង្គ្រោះដំបូងជំងឺទូទៅ នៃមន្ទីរពេទ្យ ព្រះកេតុមាលា ដែលបានវិនិច្ឆ័យជំងឺនិងវ៉ៃថ្នាំខុស ។
បណ្ដាលឲ្យអ្នកជំងឺនៅគ្រែ RV3 L1 ឈ្មោះ សុន សាវិន ភេទស្រីអាយុ៦១ឆ្នាំ មានទីលំនៅភូមិទួលពង្រ ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវជាម្ដាយរបស់លោក!។
ធ្លាក់ខ្លួនឈឺធ្ងន់ ស្ទើរក្លាយជាសាកសព ត្រឹម រយៈពេល២ថ្ងៃ ។
ពោលគឺអ្នកជំងឺឈ្មោះ សុន សាវិន មុនទៅព្យាបាល គាត់ដើរបាន ហូបបាយទឹកបានធម្មតា។
លុះពេលចូលសំរាកព្យាបាលនៅមន្ទីរព្រះកេតុមាលា រយៈពេលតែ២ថ្ងៃសោះ ស្រាប់តែដកចង្កាមាន់ រួចបញ្ជូនទៅសង្គ្រោះបន្ទាន់ ក៍រឹតតែធ្ងន់?។
គ្រួសារអ្នកជំងឺថា៖ទៅព្យាបាល ដូចយកជីវិតឲ្យពេទ្យលេងសើច សាកល្បង!ពិសោធន៍។
ទន្ទឹមនិងនោះ!កូនៗដែលជាអ្នកទ្រាំជំងឺបានបញ្ជាក់ថា៖ ដំបូងឈ្មោះ សុន សាវិន មានអាការៈ ក្ដៅខ្លួន គ្មានកំលាំងហេវៗ ប៉ុន្តែគាត់ដើរ កើតនិយាយបានឡើងជិៈឡានរួចធម្មតា!។
លុះដល់ថ្ងៃទី០៥,១១,២០១៩បានមកសំរាកព្យាបាលនៅ មន្ទីរពេទ្យ ព្រះកេតុមាលា (ហៅពេទ្យធំ១៧៩ ពេទ្យទាហាន) ហើយពេទ្យបានឲ្យគាត់ សំរាកនៅអគារសង្គ្រោះដំបូងជំងឺទូទៅ!។
ដោយពេទ្យបានពិនិត្យវិនិច្ឆ័យជំងឺ រួចសង្ស័យថា៖ គាត់គ្រុនឈាមផង រលាកសួតផង? សង្ស័យមិនជុះទៀត!។
ពេលនោះពេទ្យដាក់ថ្នាំអោយគាត់ រាគជុះរហូត បណ្ដាលឲ្យអ្នកជំងឺខ្សោយ ងើបលែងរួច ។
ស្ដូកស្ដឹង និងបន្តសម្រុកវ៉ៃថ្នាំយ៉ាងច្រើន សន្ធឹករយៈពេល២ថ្ងៃ!។
ជាហេតុនាំឲ្យអ្នកជំងឺ ធ្វើទុក្ខខ្លាំងទៅជាធ្ងន់ពិបាកដកដង្ហើម និយាយលែងចង់កើត និងដកចង្កាមាន់ម្ដងៗ!។
ដោយឃើញឈ្មោះ សុន សាវិន ក្លាយទៅជាធ្ងន់បែបនោះ! នៅព្រឹកថ្ងៃទី០៧,១១,២០១៩ ក្រុមគ្រូពេទ្យ នៅអគារសង្គ្រោះដំបូងជំងឺទូទៅ បានបញ្ជូនគាត់មកអគារ បេះដូងកន្លែងសង្គ្រោះបន្ទាន់ជាន់ទី១បន្ទប់ខាងកើត។
តែគាត់ពុំបានធូស្បើយទេ ដោយរឹតតែធ្ងន់ទៅៗ ធ្វើទុក្ខខ្លាំង និយាយលែងកើតដកដង្ហើមស្ទើរផុតដុំៗ!។
ទើបនៅវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី០៨,១១,២០១៩ ក្រុមគ្រួសារ រងគ្រោះបានសម្រេចដឹកគាត់ មកប្រទេសវៀតណាម ដើម្បីសង្គ្រោះបន្ត! ។
លុះដល់វៀតណាមក្រុមគ្រូពេទ្យវៀតណាម ថា៖ សង្ស័យមកពីពេទ្យមុន វិនិច្ឆ័យដាក់ថ្នាំមិនត្រូវ ទើបអ្នកជំងឺធ្វើទុក្ខ អាការៈក្លាយជាធ្ងន់បែបនេះ? ក្ដៅរលាកសួតធ្ងន់ខកពេលហើយ! ។
បច្ចុប្បន្នអ្នកជំងឺ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់បំផុត! គាត់ចំហរបេះដូង ខ្សោយ ឈាម ថ្លើមរីកធំ ក្រលៀនរីកធំ មានដុំគីសត្រង់ចង្កេះ បណ្ដាលឲ្យគាត់ចុករោយ សួតរលាកធ្ងន់ធ្ងរ ដកដង្ហើមមិនរួចហត់។
ដោយចោះសសៃឈាមតាម!ក! ដើម្បីដាក់ថ្នាំនិងសេរ៉ូម បញ្ចូលបបរសុងតាមច្រមុះ ។
និងត្រូវដកដង្ហើមចេញចូល តាមទុយោចេញពីសួតផ្ទាល់មកក្រៅ ដៃជើងគាត់ត្រូវចងភ្ជាប់នឹងគ្រែទាំងអស់។
ជំងឺនេះគ្រូពេទ្យជំនាញវៀតណាម សុំរយៈពេលព្យាបាល ចាប់ពី៥ទៅ៧ថ្ងៃ!ទើបដឹងលទ្ធផល បើជួយមិនបាននឹងអោយក្រុមគ្រួសារបញ្ជូនទៅខ្មែរវិញ!។
ករណីនេះនៅព្រឹកថ្ងៃទី១២,១១,២០១៩! ដើមរាំង បានទាក់ទងទៅពេទ្យម្នាក់ នៅអាគារសង្គ្រោះដំបូងជំងឺទូទៅ នៃមន្ទីរពេទ្យព្រះកេតុមាលា ប៉ុន្តែគាត់មិនលើកទូរស័ព្ទ!។
ចំណែកនាយឧត្ដមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា៖ រឿងនេះលោកនឹងអោយគេស្រាវជ្រាវមើល តើការពិតវាយ៉ាងណារឿងដាក់ថ្នាំខុសនោះ? ព្រោះបច្ចេកទេសពេទ្យ យើងមិនអាចមើលនិងភ្នែកបានទេ! ។
រឿងនេះផងដែរប្រសិនជាពុំមានការទទួលខុសត្រូវ ពីសំណាក់ពេទ្យអ្នកព្យាបាលទេ!។
ក្រុមគ្រួសារអ្នកជំងឺ មិននៅស្ងៀមឡើយ ក្រោយពេលត្រឡប់ចេញពីវៀតណាម ទៅខ្មែរវិញ!។
ពួកគាត់នឹងឲ្យមេធាវី រៀបចំពាក្យបណ្ដឹងទៅតុលាការ និងប្ដឹងសុំកិច្ចអន្តរាគមទៅក្រសួងការពារជាតិ!។
ដើម្បីឲ្យជៀសវាងការធ្វេសប្រហែសក្រោយៗទៀត ចំពោះការវិនិច្ឆ័យជំងឺ ដាក់ថ្នាំខុសរោគ ។
បណ្ដាលឲ្យអ្នកជំងឺ រងគ្រោះព្រោះខ្វះបច្ចេកទេសដូចឈ្មោះ សុន សាវិន បែបនេះ!។
ពោលគឺ អ្នកជំងឺនិមួយៗ ទៅព្យាបាលដើម្បីចង់ជាសះស្បើយ មិនមែនទៅដើម្បី ឲ្យឈឺធ្ងន់លើសដើម ឬទៅដើម្បីស្លាប់នោះទេ!៕ដោយ៖ធារ៉ា