Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

តើបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ទៅដល់ណាហើយ​ ជុំវិញករណីជន​សង្ស័យអាមេកាំភ្លើងភ្ជង់គំរាមបាញ់សម្លាប់​អាជីវក​ កត់ឆ្នោតវៀតណាមម្នាក់នៅខណ្ឌ​កំបូល

ភ្នំពេញ៖​ បន្ទាប់ពីមានការ​ ផ្ទុះរឿង​ ករណី​មនុស្សមួយក្រុម​មានគ្នា៦-៧នាក់ដែលប្រជាពលរដ្ឋ​ អះអាង​ថា​ ជាអ្នកកាងឆ្នោតវៀតណាម​ មានរហ័ស​នាម​((888))​ មកលួងលោមបញ្ចុះបញ្ចូលឲ្យ​អាជីវក​រកត់ឆ្នោតវៀត​ណាម​ម្នាក់ឲ្យកត់ឲ្យ​ក្រុមខ្លួន​ តែអាជីវក​ រូប​នោះមិនព្រម​ ក៏បាន​កើតមានជាអំពើហឹង្សា​ វាយតប់គ្នារហូតឈានទៅដល់​បុរសម្នាក់​ ដែលប្រជាពលរដ្ឋអះអាងថា​ មានឈ្មោះ​ ម៉ាន់​ ដេវីដ​ សង្ស័យជាមន្ត្រីកង​រាជអាវុធហត្ថលើផ្ទៃប្រទេស មានតួនាទី​ក្រុមការងារ​សមាគម​ សហសង្គ្រោះអាវុធហត្ថ​ បានដកកាំភ្លើងខ្លីអាមេ​ ភ្ជង់គំរាមបាញ់​សម្លាប់ប្រជាពលរដ្ឋ​។

គួររំលឹកថា​ ក្រោយមានករណីនេះកើត​ឡើង​ លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាស​ពីថ្ងៃទី​៦ខែ​វិច្ឆិកាឆ្នាំ២០១៩​ បានថ្លែងប្រាប់ឲ្យដឹងថា ករណី​ខាងលើ​ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង​ កង​យោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាអោយក្រុម​អធិការកិច្ច ស្រាវជ្រាវករណីឈ្មោះ ម៉ាន់ ដេវិដ សង្ស័យជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដកកាំភ្លើងភ្ជង់គំរាមបាញ់​ ប្រជាពលរដ្ឋ ។​ តែទោះជាយ៉ាងណា​ ជុំវិញករណីនេះ​ រហូតមកដល់ព្រឹកថ្ងៃទី​១៣ខែ​វិច្ឆិកាឆ្នាំ​២០១៩​ មានរយៈ​ពេល១០ថ្ងៃហើយ​ហាក់បីដូចជាស្ងាតសូន្យឈឹង​ ។

សូមបញ្ជាក់ថា​ ហេតុនេះបានកើតឡើងកាល​ពី​រសៀលថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១៩​ នៅ​ចំនុច​តូបជួលមុខផ្សារ​បុរីពិភពថ្មីកំបូល​ ស្ថិតនៅ​ក្នុង​ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល តែដល់ថ្ងៃទី០៥​ ខែឆ្នាំដដែលទើបមានការ​បង្ហោះ​វីដេអូ​ ភ្ញាក់ផ្អើលពេញបណ្ដាញសង្គម​ហ្វេស​ ប៊ុក​ និងមានសារព័ត៌មានមួយចំនួនបានយកមក​ សរសេរ​ ចុះផ្សព្វផ្សាយ​ ព្រោង​ព្រាត​ បង្កអោយមានការភ្ញាក់ផ្អើល​ព្រមទាំងមានការរិះគន់ពីសំណាក់មហាជន​ យ៉ាងខ្លាំង​ពីសកម្មភាព​ នៅក្នុង​ វីដេអូ​ កាមេ​រ៉ាសុវត្ថិភាព​ ដែលជនសង្ស័យបានអា​មេកាំភ្លើងភ្ជង់គំរាមបាញ់សម្លាប់ជនរងគ្រោះ​ ធ្វើដូចជាក្រុមចោរចូលទៅប្លន់ទ្រព្យសម្បត្តិ​ពលរដ្ឋអញ្ចឹង​ ។

មហាជន​ បានលើកឡើងថា​ សង្ស័យ​ តែ​អ្នក​មានលុយមានអំណាច​ ចេះបំបាំងកាយ​គេច​រួចពីសំណាញ់ច្បាប់ហើយ​មើលទៅ​ តែបើអ្នកគ្មានខ្សែគ្មានខ្នងបង្អែក​វិញធ្វើខុសប៉ុណ្ណឹង​២៤ម៉ោងមិនទាន់ទេ​ ម្លេះត្រូវ​បានសមត្ថកិច្ចតាមក្របួចចាប់យកមកផ្ដន្ទា​ទោស​ ឬក៏ដាក់​ពិន័យ​ នៅក្នុងអង្គភាពទៅហើយ​ តែក្រុម​នេះ​សង្ស័យ​ មានអំណាច​ ឬខ្នងបង្អែកធំហើយ​មើលទៅទើបគេចបានរហូតមកដល់ពេលនេះ​ ។
មហាជន​ រងចាំមើលថា​ តើបទបញ្ជារបស់​ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងកងយោធពលខេម​រ​ភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានប្រសិទ្ធភាពដែរឬទ.?​ ហើយ​ជនសង្ស័យ​ និងមានទោសដែរឬទេ.? ។ ជុំវិញករណីនេះអង្គភាពសារព័ត៌មាន(កោះប៉ែន)យើងមិនទាន់សុំកាបំភ្លឺពី​ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននៅឡើយទេ​! អង្គភាព​យើងរងចាំកាបំភ្លឺគ្រប់ពេលវេលា​