អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៧នាក់ដកហូតថ្នាំញៀន ៣៣កញ្ចប់
ព្រៃវែង៖ កម្លាំងអាវុធហត្ថខេត្តព្រៃវែងប្រើពេល៣ថ្ងៃស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៧នាក់ដកហូតថ្នាំញៀន៣៣កញ្ចប់។
លោក ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌នៃកងរាជ អាវុធហត្ថខេត្តព្រៃវែងបានឲ្យដឹងថាប្រតិបត្តិការនេះ បានធ្វើឡើងតាំងពីថ្ងៃទី២៨ដល់៣០ខែមិថុនាឆ្នាំ២០១៨។
លើកទី១ នៅចំណុចភូមិក្រសាំងទង ឃុំអង្គរាជ្យ ស្រុកព្រះស្តេចខេត្តព្រៃវែងកាលពីម៉ោង៤និង៣០នាទី ថ្ងៃទី២៨ខែមិថុនា ឃាត់ខ្លួនជនសង្ស័យបាន២នាក់
ទី១ឈ្មោះហ៊ាប វ៉ន ភេទ ប្រុស អាយុ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ រស់នៅភូមិទឹកវិល ឃុំកំពង់ប្រាសាទស្រុកពាមជរ ខេត្តព្រៃវែង។
២ឈ្មោះ វ៉ាង រ៉ែ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិឥដ្ឋ ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។
ក្រោយឃាត់ខ្លួន ចាប់យកវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សចំនួន២កញ្ចប់ តូច ទម្ងន់០,១៥ក្រាមទាំងសំបកថង់ ទូរសព្ទ័ដៃ០១គ្រឿង។
បន្ទាប់ពីស្តាប់ចម្លើយជនសង្សយ័ទាំង២នាក់រួចមក នៅម៉ោង៥និង៣០នាទីថ្ងៃដដែលបានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ឈ្មោះ រស់ ឃៀង ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ រស់នៅភូមិ ឈើទាល ឃុំ ឫស្សីស្រុក ស្រុកពាមជរខេត្តព្រៃវែង។
ដែលជាម្ចាស់ថ្នាំញៀន នៅចំណុចភូមិឧកញ្ញ៉ាឯម ឃុំ អង្គរាជ្យស្រុកព្រះស្តេចខេត្តព្រៃវែង ។
និងចាប់យកវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សចំនួន ០៤កញ្ចប់ ទម្ងន់០,៧៤ក្រាមទាំងសំបកថង់ ទូរសព្ទ័ដៃ០១គ្រឿង។
ក្រោយពីធ្វើការស្តាប់ចម្លើយជនសង្ស័យឈ្មោះរស់ ឃៀង រួចនៅម៉ោង២១និង០០នាទីយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ទៀតនៅចំណុច ភូមិ០២ ឃុំព្រែកខ្សាយ(ខ)ស្រុកពាមរក៏ខេត្តព្រៃវែង ឈ្មោះឡេ អាន់ “ហៅ ម៉ាប់” ភេទប្រុស អាយុ២៨ឆ្នាំជនជាតិ វៀត ណាម មុខរបរ កម្មករ រស់នៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែកខេត្តកណ្តាល។
ដោយចាប់យកវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សចំនួន០៤កញ្ចប់ទម្ងន់៤,០៨ក្រាមទាំងសំបកថង់ ទូរសព្ទ័ដៃ០១គ្រឿងម៉ូតូ០១គ្រឿង។
ពេលសួរដេញដោលបានចម្លើយពីជនសង្ស័យឈ្មោះ ឡេ អាន់ ហៅម៉ាប់ ក្រោមបញ្ជាផ្ទាល់របស់លោកឧត្ដមសេនីយ៏ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល។
នៅវេលាម៉ោង១១.០០នាទី ថ្ងៃ២៩ខែឆ្នាំដដែល
ទើបបន្តចុះឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់
នៅចំណុចផ្ទះសំណាក់ វិសាលរង្សី ក្នុងបន្ទប់លេខ១១ ម្ចាស់ឈ្មោះ ជា ចំរើន ភេទប្រុស អាយុ៤៦ ជនជាតិ ខ្មែរស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។
ទី១ឈ្មោះ ឡេ កុងចិន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់អាវភ្លៀង មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។
២ឈ្មោះ ឡាំ មិនង៉ុក ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់អាវភ្លៀង មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។
៣ឈ្មោះ ហ្វុង ធីលើយ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ នារីខារ៉ាអូខេ មានទីលំនៅភូមិ០៦ ឃុំព្រែកខ្សាយ(ខ)ស្រុកពាមរ៍ ខេត្តព្រៃវែង។
ហើយធ្វើការឆែកឆេរ រកឃើញវត្ថុតាងរួមមាន
ម្សៅក្រាមពណ៌ ស ចំនួន១៩កញ្ចប់ ០៥កញ្ចប់ធំ ១៤កញ្ចប់តូច)ទម្ងន់១៧,៦៩ក្រាមទាំងសំបកថង់។
ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CG៣៩៣៩ ទូរស័ពដៃចំនួន០៣គ្រឿង ម៉ាកអាយហ្វូន០១គ្រឿង ម៉ាកសាំសុង ០១គ្រឿង និងម៉ាកណូគា០១គ្រឿង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បន្ទាប់ពីធ្វើការស្តាប់ចម្លើយជនសង្ស័យឈ្មោះឡេ កុងចិន នៅម៉ោង១៣.៣០នាទី ថ្ងៃខែឆ្នាំដដែល។
កំលាំងយើងបន្តរធ្វើការឆែកឆេរផ្ទះរបស់ឈ្មោះឡេ កុងចិន ដែលស្ថិតចំនុចមាត់ទន្លេ ក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។
ឆែកឆេររកឃើញនិងដកហូតវត្ថុតាងរួមមាន
ម្សៅក្រាមពណ៌សចំនួន០២កញ្ចប់ធំទម្ងន់២៦,៦១ ក្រាមទាំងសំបកថង់ ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង ថង់សំរាប់ចែកថ្នាំញៀនចំនួន១៨ដុំ និងសំភារះសំរាប់ជក់គ្រឿងញៀនមួយចំនួន។
បន្ទាប់ពីធ្វើការស្តាប់សម្លើយជនសង្ស័យឈ្មោះឡេ កុងចិន នៅម៉ោង២,៣០នាទីថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០១៨ យើងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់
ទៀតនៅចំណុចភូមិ១ ឃុំព្រែកខ្សាយ(ខ)ស្រុកពាមរក៏ ខេត្តព្រៃវែង
ទី១ឈ្មោះឈិត ភារ៉ា ភេទ ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឡឹក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។
២ឈ្មោះនី សុវណ្ណដេត ភេទប្រុសអាយុ២៥ រស់នៅភូមិអង្គ ឃុំក្តាច់ ស្រុកព្រៃក្របាស់ខេត្តតាកែវ។
ដកហូតម្សៅក្រាមពណ៌ស០២កញ្ចប់ទម្ងន់២៨.១៧ក្រាមទាំងសំបកថង់ទូរសព្ទ័ដៃចំនួន៣គ្រឿង។
លោកបន្តថា វត្ថុតាងសរុបទាំងអស់ម្សៅក្រាមពណ៌សចំនួន៣៣កញ្ចប់ ទម្ងន់៧៧,៤៤ក្រាម ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២ ម៉ូតូ០៣គ្រឿង ទូរសព្ទ័ដៃចំនួន០៨
ថង់សម្រាប់ចែកថ្នាំ១៨ដុំ ទុយោ០២ដុំឧបករណ៏ជក់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងឃាត់ខ្លួននៅមន្ទីរអាវុធហត្ថខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធី ច្បាប់៕