Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចបង្គ្រាបទីតាំងកត់ឆ្នោតវៀតណាម​មួយកន្លែងឃាត់ខ្លួនអ្នកកត់ម្នាក់

កណ្ដាល៖កម្លាំងនគរបាលស្រុកកៀនស្វាយបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាតមួយកន្លែងឃាត់ខ្លួនអ្នកកត់បានម្នាក់យកទៅសួរនាំ ៖​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង​៣០នាទីរសៀលថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៩នៅតំបន់ស្មុកស្មាញភូមិស្តៅកន្លែងឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្ដកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែល​(ឃាត់ខ្លួន)មានឈ្មោះផុនសុផានិន្ទភេទប្រុសអាយុ២៤ឆ្នាំមានទីលំនៅភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្ដកណ្ដាល

សមត្ថកិច្ចបន្តថាមុនពេលឃាត់ខ្លួនជនសង្សយគឺកម្លាំងនគរបាលជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានចុះល្បាតនៅក្នុងភូមិសាស្ត្រស្មុកស្មាញប្រទះឃើញទីតាំងកត់ឆ្នោតវៀតណាមមួយកន្លែងក៏ធ្វើបង្ក្រាបនិងឃាត់ខ្លួនអ្នកកត់បានម្នាក់យកមកសាកសួរនិងបានចាប់យកវត្ថុតាងរួមមាន៖​ ​លុយរៀលចំនួន១២០.០០០រៀល(​ ដប់ពីរមុឺនរៀល​ )កាតុងកត់ឆ្នោតខ្មែរ១ច្បាប់ចំនួន៧សន្លឹកកាតុងកត់ឆ្នោតវៀតណាម១ច្បាប់ចំនួន១សន្លឹកក្រដាសផ្តាម១សន្លឹកសៀវភៅ១ក្បាលកាតុងកត់ឆ្នោតមិនទាន់កត់១ច្បាប់ចំនួន២៤សន្លឹកបន្ទាត់ចំនួន២។

បច្ចុប្បន្នជនសង្ស័យឈ្មោះផុនផានិន្ទរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ន​ ​នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់