Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ផ្ទះប្រជាពលរដ្ឋ​ នៅខណ្ឌមាន​មាន​ ២ខ្នងត្រូវអគ្គីភ័យឆាបឆេះអស់​ទាំងស្រុងមួយខ្នង

ភ្នំពេញ៖​ អគ្គីភ័យឆាបឆេះចំនួន២ខ្នង​យ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច​ចេញរថយន្ត​ អគ្គីភ័យ​ជា​ច្រើនគ្រឿងមក​ជួយអន្តរាគមន៍បាញ់
ហេតុការគ្រោះអគ្គីភ័យបានកើតឡើងកាល​ពីវេលាម៉ោង០៩និង១៥នាទីព្រឹកថ្ងៃទី១៥ខែ​វិច្ឆិកាឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវបេតុង​ភូមិត្នោតជ្រុំ៥សង្កាត់បឹងទំពុង២​ ខណ្ឌមាន​ជ័យ​ រាជធានីភ្នំពេញ​ ។

ម្ចាស់ផ្ទះ​ ងគ្រោះទី១៖​ មានឈ្មោះ​ អ៊ុច​ សុខ​ហេង​ ភេទ​ ស្រីអាយុ​៧២ឆ្នាំ​ មុចរបរនៅផ្ទះ​ និងម្ចាស់ផ្ទះមួយមិនទាន់ស្គាល់ឈ្មោះ​ ។

យោងតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹង​ថា​មុនកើតហេតុគេលឺសូរសម្លេងផ្ទុះចេញ​​នៅផ្ទះកើតហេតុ​ ស្រាប់តែមួយ​សន្ទុះ​ក៏ឆាបឆេះ​ បង្កជាអណ្ដាតភ្លើងយ៉ាងសន្ធោ​សន្ធៅ​ ភ្លាមៗប្រជាពលរដ្ឋបានរាយការណ៍​ទៅសមត្ថកិច្ចមូលដ្ឋាន​ ចេញរថយន្តពន្លត់អគ្គីភ័យ​ មក​អន្តរាគមន៍ជួយបាញ់ពន្លត់​ ។

សមត្ថកិច្ច​ បានអោយដឹងថា​ ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនេះ​ កម្លាំងសមត្ថកិច្ចជំនាញ​បានប្រើ​ប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន​១២គ្រឿង​ដើម្បីអន្តរាគមន៍បាញ់ពន្លត់ទើបរលត់ទៅវិញជា​ស្ថាពរនៅវេលាម៉ោង​០៩​និង៥០នាទីព្រឹកថ្ងៃដដែល​ ចំពោះមូលហេតុ សមត្ថកិច្ចសន្ឋិដ្ឋានជំហាន​ដំបូងថា​ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី​ បង្ក​ការឆាបឆេះតែម្ដង​ និង​ កំពុងស្រាវជ្រាវបន្ថែមដើម្បី​រកមូលហេតុពិត​ ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ចំពោះសម្ភារៈខូចខាតរួម​មាន​ ៖​ ផ្ទះចំនួន២ខ្នងធ្វើអំពីឈើ​លើ​ ថ្មក្រោម​ និងម៉ូតូ២គ្រឿង​រួមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗមួយចំនួនទៀត​ ​តែមិនបណ្ដាលអោយមានមនុស្សរង​របួស​នោះទេ​ ៕