អាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ប្រើប្រាស់អាវុធខុសច្បាប់និងចែកចាយគ្រឿងញៀន
ខេត្តព្រះវិហារ៖ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្តឃាត់ខ្លួនបុរសម្នាក់ប្រើប្រាសអាវុធខុសច្បាប់នឹងរក្សាទុកចែកចាយនូវសារធាតុញៀន។
ប្រត្តិបត្តការចុះបង្ក្រាបនឹងឃាត់ខ្លួនទៅលើបុរសដែលជាជនសង្ស័យប្រើប្រាសអាវុធខុសច្បាប់នឹងរក្សាទុក ចែកចាយនូវសារធាតុញៀនខុសច្បាប់នេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១ខែកក្កដាឆ្នាំ២០១៨នៅចំនុចភូមិអន្លងវែងឃុំកន្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហារដែលដឹកនាំកម្លាំងផ្ទាល់ដោយលោកអនុសេនីយ៏ឯក ជុន បូរ៉ាមេបញ្ជាការងកងរាជអាវុធស្រុកនឹងដោយមានកាចង្អុលបង្ហាញអំពីលោកឩត្តមសេនីយ៍ត្រី កង សៅគុន មេបញ្ជាកាកងរាជអាវុធហត្ថខេត្តព្រះវិហារផងដែរ។
បើតាមកាបញ្ជាក់ពីលោកមេបញ្ជាការងរូបនេះបានអោយដឹងថាជនសង្ស័យមានឈ្មោះទន់ ឈានភេទប្រុសអាយុ៣៥ឆ្នាំមុខរបមិនពិតប្រាកដស្នាក់នៅភូមិអន្លងវែងឃុំកន្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហារ។
ក្រោយកាឃាត់ខ្លួនសមត្ថកិច្ចដកហូតបាននូវសារធាតុ ញៀនម្សៅក្រាមពណ៍សថ្លាម៉ាទឹកកកបានចំនួន១០កញ្ចប់តូច កាំភ្លើងឆ្នៃ២ដើម កាំភ្លើងម៉ាក
CkCកាត់១ដើមគ្រាប់Ak៤៧ចំនួន៣២គ្រាប់សាក់កាដូរដាក់កាំភ្លើង១លុយខ្មែរ៥មុឹនរៀលម៉ូតូ១គ្រឿងនឹង សម្ភារះវិចខ្ចប់១ចំនួនទៀត។
បច្ចប្បន្នជនសង្ស័យរួមនឹងវត្ថុតាំងត្រូវបានសត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់៕