Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចបង្ក្រាបចោរជនជាតិចិនបាន២នាក់ជំនាញគាស់ផ្ទះលួចទ្រព្យសម្បត្តិ ​ក្រោយលួចកាច់សោរ.កម៉ូតូ​ នៅខេត្តសៀម​រាប

ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិត​ស្រាល ក្រសួងមហាផ្ទៃ​ បង្ក្រាបចោរជនជាតិ​ចិន២នាក់ ជំនាញខាងគាស់ផ្ទះ​ លួចទ្រព្យ​សម្បត្តិនិងលួចម៉ូតូ​ ឡាន
ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពី​រសៀលថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំនុចផ្លូវជាតិលេខ៦ ស្រុកពញាឮ ខេត្តកណ្ដាល។
ក្រោយជនសង្ស័យធ្វើសកម្មភាពលួច​ កាច់សោករ​ម៉ូតូ​ ប្រជាពលរដ្ឋ​ ពីខេត្តសៀមរាប​ ហើយរត់​គេចខ្លួនមកភ្នំពេញ​ ។

សមត្ថកិច្ចបានឲ្យដឹង​ នៅព្រឹកថ្ងៃទី១៩ខែ​វិច្ឆិកា​ឆ្នាំ២០១៩នេះថា​ មុនឈានដល់ការ​បង្ក្រាប​ កម្លាំងនាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ បានទទួលព័ត៌មានថា មានករណីកាច់សោករ​ម៉ូតូ មកពីខេត្តសៀមរាប​ ដែល​ជនសង្ស័យធ្វើសកម្មភាព​ ជាជនជាតិចិន​ ​២​នាក់ ទើបលោក​ វរសេនីយ៍ទោ ប៊ុត វណ្ណរដ្ឋ នាយរងការិយាល័យ ចុះស្ទាក់នៅច្រកចូលរាជធានីភ្នំពេញ​ និងបង្ក្រាបបានតែម្ដង។

សមត្ថកិច្ចបន្តថា​ ជនសង្ស័យដែលឃាត់ខ្លួនចំនួន២នាក់ជាជនជាតិចិន​ ទី១៖​ មានឈ្មោះ លាំង ហិន អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី២៖ឈ្មោះ WEI JUNZHI អាយុ៣២ឆ្នាំ មុខរបរ​មិនពិតប្រាកដ។
សម្ភារដកហូតរួមមាន​ ៖​ ម៉ូតូ០១គ្រឿង ម៉ាក​ហុងដា ឃ្លីក ផលិតឆ្នាំ២០១២ គ្មានស្លាកលេខ (របស់ជនរងគ្រោះ)សោកាច់ក ចំនួន​៣គ្រាប់ ដង០១, អាគុយ០១, ម៉ាស៉ីនមិនស្គាល់ម៉ាកប្រើអគ្គីសនី ចំនួន០១ មានដង០២ (សម្រាប់រក​លោហៈធាតុក្នុងទូកដេក), កាត១២កាត, ដែកត្បែង០៦កំណាត់ អាចតបញ្ជូលគ្នាបានសម្រាប់គាស់ផ្ទះ, ម៉ាស៉ីនឆូតកាត ចំនួន០១, លិខិតឆ្លងដែនឈ្មោះWEI JUNZHI ០១ក្បាល និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

សមត្ថកិច្ច​ បានបញ្ជាក់ថា យោងតាមសម្ភារដកហូតខាងលើ កម្លាំងជំនាញនាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ បានសន្និដ្ឋានថា ជនជនសង្ស័យខាងលើក្រៅពីធ្វើសកម្មភាពកាច់កម៉ូតូ គឺធ្វើសកម្មភាពគាស់ផ្ទះ និងលួច​រថយន្ត។ បន្ទាប់ពីបញ្ចប់ការសាកសួរជន​សង្ស័យទាំង២នាក់​ត្រូវបានប្រគល់ជូនកម្លាំង​ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចាត់​ការបន្ដ​ ព្រោះជាម្ចាស់ករណី៕