Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ត្រីងាប់ពេញប្រឡាយរាប់ពាន់ក្បាលប្រជាពលរដ្ឋសង្ស័យទឹកហូចេញពីរោងចក្រទឹកកក​មានជាតិគីមី

កំពត៖​ត្រីជាច្រើនប្រភេទ​ រាប់ពាន់ក្បាល​បាន​ងាប់​​ អណ្ដែត​ពេញ​ប្រឡាយទឹក​នៅក្បែ​រោ​ង​ចក្រផលិតទឹកកក​ មួយកន្លែង​នៅ​ ឃុំកំពង់ត្រាច​ ស្រុកកំពង់ត្រាច​ ខេត្តកំពត​ ហើយត្រូវ​បាន​ប្រជាពលរដ្ឋ​ជាច្រើនអ្នកនាំគ្នាទៅដង​យក​ត្រី​

បើតាមសេចក្ដីរាយការណ៍​ បានអោយដឹងថា​ ករណីដែលមានត្រីងាប់រាប់ពាន់ក្បាលនេះ​ ប្រជាពលរដ្ឋ​ បានដាក់ការសង្ស័យ​ទៅលើ​ទឹកដែលហូចេញពីរោងចក្រទឹកកក​ដែលនៅ​​ក្បែ​ ហើយបង្ហូទឹក​រោងចក្រចូលប្រឡាយ​ សង្ស័យមានសារធាតុគីមី​ ទើបបណ្ដាលឲ្យ​ត្រី​ពុលងាប់​ ។​ ប្រជាពលរដ្ឋដែលបាន​ទៅ​ចាប់ត្រី​និយាយថា​ កាលពីមុនមានករណី​ត្រីងាប់គឺទឹកប្រឡាយពេញព្រៀបមិនមានអី​នោះទេ! លុះដល់ថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៩​ស្រាប់តែទឹកប្រឡាយបានហូចូលទៅក្នុងព្រែកជិតអស់​ ក៏ស្រាប់តែត្រីចាប់ផ្ដើមពុលងាប់ពេញទឹកប្រឡាយ​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចំនួន២ភូមិគឺភូមិអូច្រនៀងនិងភូមិកំពង់ត្រាច​ បាននាំគ្នាមកដងយកតាំង​ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ខែវិច្ឆិកានៅតែបន្តមក​ដងត្រីងាប់​ ។

សេចក្ដីរាយការណ៍បានបន្ថែមថា​ជុំវិញករណី​នេះ​ គេបានទំនាក់ទំនងទៅលោក​ យន់​វេហា​ មន្ត្រីជលផល​ ស្រុកកំពង់ត្រាច​ លោក​ប្រាប់ថា​ លោកមិនទាន់បានដឹងរឿងត្រីងាប់នោះទេ។​ លោកកំពង់ចាត់ការអោយមន្ត្រីកសិកម្មនិងមន្ត្រីបរិស្ថាន​ រួមទាំងស្ថាបណ្ណ័ផ្សេងទៀត​ឲ្យចុះទៅពិនិត្យជាក់ស្ដែងតើបណ្ដាលមកពីអ្វីបានជាត្រីពុលងាប់។

តែទោះជាយ៉ាងណារហូតមកដល់ថ្ងៃទី១៩ខែ​វិច្ឆិកាឆ្នាំ២០១៩នេះ​ នៅមិនទាន់បានទទួល​ការ​បញ្ជាក់អោយបានច្បាស់ពីមន្ត្រីដែលពាក់​ពន្ធ័នៅឡើយថា​ ករណីនេះបណ្ដាលមក​ពីអ្វីឲ្យ​ពិតប្រាកដនៅឡើយទេ​ ៕