Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តសាំយ៉ុងបើកលឿនបត់ត្រឡប់ក្រោយជ្រុលបុកលោកគ្រូពេទ្យម្នាក់កំពុងជិះម៉ូតូស្លាប់ភ្លាមៗគួរឲ្យរន្ធត់

ភ្នំពេញ៖​ បុរសម្នាក់ដែលជាគ្រូពេទ្យបានស្លាប់បាត់បង់ជីវិត យ៉ាងអណោចអាធម៌នៅនឹងកន្លែងកើតហេតុ ខណៈកំពុងជិះម៉ូតូហើយត្រូវរថយន្តសាំយ៉ុងមួយគ្រឿងបុក​ពេញទំហឹង ដោយហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាលេខ៣ក្នុង ចន្លោះគីឡូម៉ែត្រលេខ ៤៦នឹង ៥៧ ភូមិត្រពាំងមាន ឃុំស្នងក្រពេី ស្រុងគង់ពិសី ខេត្តកំពង់ស្ពី ។

តាមសម្តីសមត្ថកិច្ចបានអោយដឹងថា នៅមុន ពេលកេីត ហេតុគេឃេីញរថយន្តសាំង​យ៉ុងមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-1498 ធ្វេីដំណេីរទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកេីត ហេតុ​រថយន្តបង្កបានបត់ត្រឡប់ក្រោយស្របពេលមានបុរសម្នាក់កំពុងជិះម៉ូតូម៉ាកឌ្រីមសង ពាក់ស្លាក លេខ ភ្នំពេញ 1AX-4173 ធ្វេី​ដំណេីរពីជេីងទៅត្បូងបញ្ច្រាស់ទិសគ្នាក្នុងល្បឿនលឿន បណ្តាលអោយរថយន្តជាន់ហ្វ្រាំងមិនទាន់ជ្រុលបុកចំម៉ូតូពេញទំហឹង ធ្វើអោយបុរសអ្នកជិះម៉ូតូបានដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង​ រីឯរថយន្តនឹងម៉ូតូបាន រងការខូចខាតផងដែរ។ សមត្ថកិច្ចបន្តថាសពបុរសខាងលើមានឈ្មោះសេង ប៊ុនធី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរបុគ្គលិក​ពេទ្យ រស់នៅភូមិតារាគមន៍ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះវាស់វែង​យករថយន្តបង្កនឹងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគង់ពិសី ដើម្បីដោះស្រាយតាមនីតិវិធីនៅពេលក្រោយ ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕