Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឆេះទៀតហើយ!! រោងចក្រផលិតកាបូប និង អាវពោងសុវត្ថិភាព ដែលឆេះនៅខណ្ឌដង្កោកាលពីអុំទូកពេលនេះឆេះម្ដងទៀត

ភ្នំពេញ៖ រោងចក្រចំនួន២ ដែលផលិតកាបូប និង អាវពោងសុវត្ថិភាព ស្ថិតនៅភូមិអន្លងគងថ្មី សង្កាត់ព្រៃសខណ្ឌដង្កោ ត្រូវបានអគ្គីភ័យ​ ឆាបឆេះកាលពីថ្ងៃទី១១ វិច្ឆិកាឆ្នាំ២០១៩កន្ល​ង​ទៅ ឥឡូវនៅវេលាម៉ោង៣រំលងអាធ្រាត្រ ថ្ងៃទី២១ វិច្ឆិកា ២០១៩នេះ ត្រូវបានអគ្គីភ័យឆាបឆេះម្ដងទៀតហើយ​និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ផងដែរ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានចំនួន០២ /ទី១ ៖ មានឈ្មោះ អេស ឃ្វេ ភើហ្វមែនស៍ រោងចក្រ ផលិតកាបូប អាវពោងសុវត្ថិភាព និង រោងចក្រ ផលិត ទ្រនាប់ សម្លៀក បំពាក់ បាធាយ(ខេមបូឌា )អ៉ិនដាស ស្រ្ទី អេនគ្រេជ មានទីតាំងស្ថិតក្នុងភូមិអន្លង់គងថ្មី សង្កាត់ ព្រៃស ខណ្ឌដង្កោ ។ ទី២ ម្ចាស់ទីតាំងមានឈ្មោះ WU MEI ភេទស្រី អាយុ ៣៤ឆ្នាំ (ជនជាតិចិនដីគោក) មុខរបរ អ្នកគ្រប់គ្រង រោងចក្រ ស្នាក់នៅទីតាំងកើតហេតុ​ខាងលើ ។

ក្នុងហេតុការណ៍អគ្គីភ័យដែលឆាបឆេះរោងចក្រខាងលើជាលើកទី២នេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ហើយ​សមត្ថកិច្ចនៅតែព្យាយាមបន្តប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យបាញ់ទឹកពន្លត់ជាបន្តបន្ទាប់ រហូតដល់ម៉ោង៦ព្រឹកថ្ងៃដដែលនៅ​តែ​មិនរលត់ ដោយសាររោងចក្រខាងលើ​នេះ​ផ្ទុកសុទ្ធតែជ័រ និងសារធាតុដែល​ងាយនិងឆេះ ព្រមទាំងគ្របដណ្ដប់ដោយសង័្កសី។

គួរបញ្ចាក់ថា កាលពីរសៀលថ្ងៃទី១១​ ខែ​វិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ រោងចក្រខាងលើត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបចំនួន៤៤គ្រឿង និងមានមនុស្សម្នាក់ដែលជាកម្មកររោងចក្រ រងរបួសធ្ងន់ ៕