Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

កម្លាំងសមត្ថកិច្ចកាំកុងត្រូលចុះត្រួតពិនិត្យភូមិគ្រឹះផលិតតៅហ៊ួមួយកន្លែងមានការលាក់បាំង

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យទីតាំងផលិតតៅហ៊ូ ដ៏ធំមួយក្នុងភូមិគ្រឹះស្កៃស្កៃមួយកន្លែង ស្ថិតក្នុងភូមិទ្រា២សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង០៣ និង០០នាទីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ការចុះពិនិត្យទីតាំងខាងលើ គឺដើម្បីពិនិត្យមើលទៅលើគុណភាពតៅហ៊ូ ថាជាទំនិញដែលមានគុណភាព ឬគ្មាន ឬមានផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ?
ប្រភពមិនបានអះអាងឲ្យដឹងច្បាស់ពីដំណើរការចុះពិនិត្យឡើយ ខណះមន្ត្រីជំនាញកាំកុងត្រូលនិងម្ចាស់ទំនិញក្នុងទីតាំងខាងលើមានការលាក់លៀម ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះបានខ្សឹបខ្សៀថា សង្ស័យទីតាំងភូមិគ្រឹះស្កៃស្កៃដែលធ្វើតៅហ៊ូមួយកន្លែងខាងលើនេះគ្មានច្បាប់ទម្លាប់ត្រឹមត្រូវទេដឹង ។ ទើបទីតាំងធ្វើតៅហ៊ូនេះគ្មានស្លាកយីហោត្រឹមត្រូវ ហើយពេលកម្លាំងចម្រុះ ចុះត្រួតពិនិត្យទីតាំងផលិតតៅហ៊ូក៏មានការលាក់បាំងចាក់ សោរទ្វាររបងយ៉ាងតឹងរឹងផងនោះ ៕