Friday, November 22, 2024
Latest:
អន្តរជាតិ

ប៉ូលិសចិននិងអារ៉ាប់ កម្ចាត់ក្រុមអន្ធពាលអន្តរជាតិ ដែលលក់ទំនិញប្រណីតក្លែងក្លាយ

ប៉ូលិស ចិន និង ប៉ូលិស នៅ សហភាព អារ៉ាប់រួម បាន បង្ក្រាប បទ ល្មើស ធំ មួយ ដែល រោងចក្រ ចិន ផ្ដល់ នូវ ផលិតផល ប្រណីត ក្លែងក្លាយ រាប់ ម៉ឺន ដល់ អ្នក ចែក ចាយ លក់ នៅ មជ្ឈិមបូព៌ា។
កិច្ច សហ ប្រតិការ នេះ បាន ធ្វើ ឡើង កាល ពី ខែ តុលា ជា មួយ នឹង សមត្ថកិច្ច នៅ ឌុយបៃ សៀងហៃ និង នៅ ខេត្ត Guangzhou ដែល ពួក គេ បាន រឹប អូស ផលិតផល ក្លែងក្លាយ ប្រណីត ចំនួន ២៨ ០០០ មាន ដូច ជា ផលិតផល ម៉ាក ល្បី Luis Vuitton, Hermes និង Channel។ ជន សង្ស័យ ចំនួន ៣៧ ត្រូវ បាន ឃាត់ ខ្លួន នៅ ចិន និង ២០ នាក់ ទៀត ឃាត់ ខ្លួន នៅ ឌុយបៃ។
គេ ប៉ាន់ ស្មាន ថា ប្រសិន បើ ទំនិញ ទាំង អស់ ត្រូវ បាន ដាក់ លក់ ក្នុង តម្លៃ ដូច នឹង ទំនិញ ពិត គឺ វា មាន តម្លៃ សរុប ប្រហែល ២៥៦ លាន ដុល្លារ ឯណោះ។ ផលិតផល គឺ ធ្វើ ឡើង នៅ រោងចក្រ ក្នុង ខេត្ត Guangzhou រួច ហើយ បញ្ជូន បន្ត ទៅ ឌុយបៃ ដែល ឈ្មួញ កណ្ដាល ចែក ចាយ ទៅ កាន់ មជ្ឈិមបូព៌ា ហើយ ដាក់ លក់ ក្នុង តម្លៃ បញ្ចុះ តម្លៃ មួយ ដូច នឹង ផលិតផល ពិត៕