Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សាហាវព្រៃផ្សៃណាស់! ប្ដីចិត្តឃោឃៅ​វាយ​នឹង កាប់ប្រពន្ធស្លាប់យ៉ាងណោចអធម៌នៅកណ្ដាលវាលស្រែ

កណ្ដាល៖​ ស្ត្រីវ័យជាង៤០ឆ្នាំម្នាក់ត្រូវបានប្ដី​ចិត្តតិរច្ឆានវាយនិងកាប់បណ្ដាលឲ្យស្លាប់នៅ​កណ្ដាលវាលស្រែយ៉ាង​អាណោចអធម៌កាល​ពីវេលាម៉ោង២រំលងអធ្រាត ឈានចូលថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ លុះព្រឹកឡើងទើបបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ​ ហេតុការនេះបានកើតឡើង​នៅត្រង់ចំណុច វាលស្រែ ស្ថិតក្នុងភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ​ យ៉ាត ស្រីពៅ អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកក្ដាមលក់ ។
ចំណែកប្ដីដែលមានចិត្តតិរច្ឆានឈ្មោះ​ ឃុត សុផល អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខរោងចក្រ បន្ទាន់ពីសម្លាប់ប្រពន្ធរួចរត់​គេចបាត់​ អ្នកទាំង២មានទីលំនៅភូមិត្រពាំងពុទ្រាឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា​ មុន​ពេល​ សម្លាប់ប្រពន្ធ​ នៅថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩​វេលាម៉ោង០៧និង៣០នាទីយប់​ ជនសង្ស័យជាប្ដីទាស់ពាក្យសម្ដីជាមួយស្ត្រីជាប្រពន្ធនិង​បានប្រើអំពើហឹង្សាវាយដំទៅប្រពន្ធម្ដងរួចហើយ​ ពេលនោះបានអ្នកជិតខាងឈ្មោះ ឌុច ពេជ្រ ភេទប្រុស អាយុ៥៦ឆ្នាំ​ ចូលទៅជួយឃាត់​ តែត្រូវ​ ជនសង្ស័យបាននិយាយប្រាប់ថា​ (​ កុំមកចេះដឹងរឿងរបស់ខ្ញុំទេ​ )​ពេលនោះ​ឈ្មោះ ឌុច ពេជ្រ ក៏បានដើរចេញក៏ស្ងាត់ទៅ
ប្រភពដដែលបានបន្ថែមថា​ មួយសន្ទុះមកគេឃើញ​ ជនសង្ស័យ​ កាន់ដំបងឈើ​ប្រហែលជាងមួយម៉ែត្រ​ និងដៃម្ខាង​ទៀត​កាន់កាំបិតផ្គាក់​ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ​ កាន់ធុងជ័រពណ៌ក្រហមរួចនាំគ្នាដើរចេញទៅរកក្តាម​នៅចំណុច វាលស្រែខាងកើតភូមិបាត់ទៅ​ ។
ប្រភពបន្តថា​ លុះដល់វេលាម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យ បានដើរមកប្រាប់ឈ្មោះ សន សុខឃីម ភេទស្រី ត្រូវជាប្អូនបង្កើតរបស់ជន​រងគ្រោះដោយប្រាប់ថា៖ ទៅយកបងហ្អែងទៅពេទ្យផង ព្រោះអញវាយបាក់ដៃនៅវាលស្រែខាងកើតភូមិ ភ្លាមនោះឈ្មោះ សន សុខឃីម បានឆ្លើយតបវិញថា៖ ទៅមិនកើតទេ ព្រោះយប់ហើយ បន្ទាប់មក ជនសង្ស័យក៏​បាន​ដើរចេញទៅបាត់ទៅ។ ស្រាប់តែព្រឹកឡើង មានប្រជាពលរដ្ឋ​ដែលដើរទៅស្រែបានប្រទះ​ឃើញសាកសពជនរងគ្រោះដេកស្លាប់នៅក្នុងស្រែ បានភ្ញាក់ផ្អើលឆោឡោ ដល់ប្រជាពលរដ្ឋជិតខាង និងហើយរាយការណ៍ប្រាប់សមត្ថកិច្ច។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ​ ភ្លាមៗ​សមត្ថកិច្ចជំនាញ​ ក៏បានចុះទៅពិនិត្យលើខ្លួនសាកសពនៅកន្លែងកើតហេតុ រួចសន្និដ្ឋានថា៖ ជន​សង្ស័យបានវាយឲ្យបាក់ដៃ​ និងកាប់លើ​ក្បាលផ្នែកខាងក្រោយផុងដល់លលាដ៍ រួចហើយយក​ដៃ​ សង្កត់កជនរងគ្រោះបណ្ដាលឲ្យស្លាប់តែម្ដង​ ។

ក្រោយកម្លាំងជំនាញបានធ្វើកោសល្យវិច័យ​និងកំណត់ហេតុរួចក៏បានប្រគល់សាកសព​ឲ្យទៅសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី​ ។ ចំណែកជនសង្ស័យសមត្ថកិច្ចជំនាញនិងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់។

សូមបញ្ជាក់ថា ជនសង្ស័យក៏ធ្លាប់ជាប់ពន្ធ​នា​គានៅខេត្តកណ្តាលពីបទ៖ ហិង្សាប្រព្រឹត្តដោយសហពន្ធ័ ៕