ព្រៃផ្សៃណាស់! កម្មការិនីម្នាក់ត្រូវគេអារកសម្លាប់គួរឲ្យរន្ធត់នៅខេត្តស្វាយរៀង
ស្វាយរៀង ៖ (ព័ត៌មានបឋម) មានហេតុការភ្ញាក់ផ្អើល ករណី កម្មការិនីរោងចក្រTYម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ដោយមានស្នាមអារកសម្លាប់យ៉ាងព្រៃផ្សៃគួរឲ្យរន្ធត់នៅក្នុងរោងចក្រកាលពីវេលាម៉ោងប្រហែលជាង៦ព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៩ នៅភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចបានដឹងថា ជនរងគ្រោះមានឈ្មោះ ឃឹម ភីសា ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ ជាស្ត្រីមេម៉ាយកូនមួយ បានបែកបាក់គ្នាជាមួយប្ដីជាងមួយឆ្នាំ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
បើតាមប្រភពពីអ្នកស្និទ្ធនិងនារីរងគ្រោះបានបង្ហើប និងដាក់ការសង្ស័យជំហានដំបូងថាកើតឡើងដោយសារតែភ្លើងប្រច័ណ្ឌ៕