Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ឃាត់ជនជាតិវៀតណាម០៨នាក់នៅហាងស៊ុប៩៩

ភ្នំពេញ ៖ កម្លាំងប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្ដឃាត់ខ្លួនជនជាតិវៀតណាម ចំនួន០៨នាក់ដែលលួចមកស្នាក់នៅ និងធ្វើការដោយគ្មានឯកសារត្រឹមត្រូវ កាលវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០២ ខែ កក្ដដា ឆ្នាំ ២០១៨នៅចំណុចហាងកាេហ្វវៀតណាមនិងបន្ទប់ជួល តាមផ្លូវ៣៦៩ស្ថិតនៅភូមិកណ្ដាលនិងភូមិដេីមចាន់សង្កាត់ច្បារអំពៅ១និងច្បារអំពៅ២ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី០២ ខែ កក្ដដា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការនេះ ​​សហការជាមួយ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌច្បារអំពៅស្ថិតក្រោមការសម្របសម្រួលពី​ លោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

បើតាមលោកប្រធាននាយកដ្ឋាន ​កម្លាំងជំនាញបានចុះត្រួតពិនិត្យជនបរទេសលួចស្នាក់នៅគ្មានឯកសារនិងគ្មានលិខិតឆ្លងដែន និងធ្វើការងារគ្មានឯកសារត្រឹមត្រូវ ចំនួន០២គោលដៅដោយឃាត់ខ្លួនជនជាតិវៀតណាម ចំនួន​០៨នាក់ក្នុង២សង្កាត់ខណ្ឌច្បារអំពៅ (ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ) យកមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធី។

លោកឧត្តមសេនីយ៍ បានគូសបញ្ជាក់ថាកម្លាំងបានចុះប្រតិបត្តិការដូចភ្លៀងរលីមទាំងខេត្តនិងក្នុងក្រុងនៅបន្តអនុវត្តនិងសេុីបអង្កេតរហូតទៅតាមជំនាញរបស់សមត្ថកិច្ចដោយមិនខានទេនិងសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋានដេីម្បីរលូនក្នុងកិច្ចប្រតិបត្តិការ ហេីយរសៀលបានចុះឃាត់ជនជាតិវៀតណាមតាមហាងកាហ្វនិងបន្ទប់ជួលក្រោយមកឃាត់ខ្លួនជនជាតិវៀតណាមទាំងអស់ចំនួន០៨នាក់នោះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕