ខឹងប្រពន្ធគិតខ្លីចង.កសម្លាប់ខ្លួននិងជណ្ដើរផ្ទះជួល
ភ្នំពេញ៖ បុរសម្នាក់ខឹងប្រពន្ធរត់មកដេកផ្ទះមិត្តភក្ភ័ គិតខ្លីសម្រេចចិត្តចង.កនិងបង្កាន់ដៃជណ្ដើរផ្ទះជួល ស្លាប់យ៉ាងអាណោចអធម៌
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំណុច ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពបុរសរងគ្រោះមានឈ្មោះ ជា សុខនីអាយុ៣២ឆ្នាំ មុខរបរ បើកឡានដឹកថ្នាំលាប់ផ្ទះ មានស្រុកកណើតនៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាត់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៩ បុរសរងគ្រោះនិងប្រពន្ធឈ្លោះប្រកែកគ្នា បន្ទាប់មកប្រពន្ធ បានមកផ្ទះមិត្តភក្កិដែលជាកន្លែងកើតហេតុ ខណៈនោះប្តីដែលជាជនរងគ្រោះ បានមកតាមក្រោយតែមិនគោះទ្វា ហៅដែរ លុះព្រឹកឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០១៩ វេលាម៉ោង៦នឹង០០នាទីព្រឹក ខណៈដែលកម្មកនាំគ្នាចេញពីបន្ទាប់ជួលទៅធ្វើការក៏ប្រទះឃើញបុរសរងគ្រោះចង.ក និងបង្កាន់ដៃជណ្ដើរផ្ទះស្លាប់ បង្កការភ្ញាក់ផ្អើល ហើយប្រពន្ធបានត្រឹមតែឈរយំសោកស្ដាយប្ដី រួចបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ ។
ប្រភពបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យ រួចបានសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសារចង.ក ពិតប្រាកដមែន ។
ក្រោយមកសមត្ថកិច្ច បានធ្វើកំណត់ហេតុ ប្រគល់សពបុរសរងគ្រោះខាងលើឲ្យទៅក្រុមគ្រួសារនឹងសាច់ញាតិដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕