បុរសម្នាក់ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធគិតខ្លីចិត្តខ្លាំងយកសាំចាកដុតខ្លួនឯង
ភ្នំពេញ៖ បុរសម្នាក់ដោយសារតែមានជាតិស្រវឹងចូលខ្លួនបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ហើយធ្វើខ្លាំងយកសាំងចាក់ដុតខ្លួនឯងបណ្ដាលឲ្យឆាបឆេះរលាកពេញខ្លួនរងរបួសធ្ងន់ ភ្លាមៗត្រូវក្បានរុមគ្រួសារដឹកយកទៅសង្ក្រោះនៅមន្ទីរពេទ្យ
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅបន្ទប់ជួលក្បែរខាងកាលពីវេលាម៉ោង០៤ទៀបភ្លឺថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលមួយកន្លែងក្នុងភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ
បុរសចិត្តខ្លាំងយកសាំងចាក់ដុតខ្លួនឯងមានឈ្មោះ ថា អាយុជាង៣០ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅបន្ទាប់ជួលលេខ០៨កន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តកំពង់ធំ
មានប្រពន្ធឈ្មោះ សម ស្រីលក្ខណ៍អាយុ២៤ឆ្នាំមុខរបរកម្មការិនីរោងចក្រ ។
បើយោងតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុកាលពីវេលាម៉ោង០២រំលងអាធ្រាតឈានចូលថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩ បុរសរងគ្រោះ ជាប្ដីបានផឹកស្រាបៀរអស់២កំប៉ុងរួចហើយក៏មានការឈ្លោះប្រកែកជាមួយប្រពន្ធប៉ុន្តែអត់ដឹងថាឈ្លោះរឿងអ្វីនោះទេ លុះមួយសន្ទុះក្រោយមកក៏បានស្ងប់ស្ងាត់ទៅវិញ ។
ប្រភពដដែលបានបន្តថា ស្រាប់តែនៅវេលាម៉ោងកើតហេតុខាងលើបុរសជាប្ដីបានបង្ហូរសាំងចេញពីម៉ូតូយកចាក់ស្រោចលើខ្លួនរួចដុតខ្លួនឯងបណ្ដាលឲ្យឆេះរលួយពេញខ្លួនរងរបួសធ្ងន់ធ្ងរ បង្កការភ្ញាក់ផ្អើលដល់អ្នកជួលបន្ទប់នៅជិតខាងយ៉ាងខ្លាំង ភ្លាមៗត្រូវបានក្រុមគ្រួសារហៅរឺកង់បីដឹកយកទៅមន្ទីរពេទ្យដើម្បីជួយអន្តរាគមន៍ សង្គ្រោះបន្ទាន់។
បច្ចុប្បន្ន បុរសរងគ្រោះកំពុងជួយសង្គ្រោះពីសំណាក់ក្រុមគ្រួពេទ្យនិងសម្រាកព្យាលនៅមន្ទីរពេទ្យនៅឡើយ (ខឹងខុសខឹងខាង)៕