អតីតតារាចម្រៀងផលិតអឹមបើកហាងថ្មីៗ មានវត្តមានតារាល្បីៗចូលរួមគាំទ្រ
ទោះបីជាស្ងាត់ពីសិល្បៈលោក Dy Pharoth ហៅលោក Ya Nin ដែលជាអតីតតារាចម្រៀងផលិតកម្ម M និងជាសមាជិកក្រុមដ Band Rock Cartoon Emo បែរជាងាមកចាប់អាជីពជាអ្នករកស៊ីបើកហាងលក់ផលិតផលិតគ្រឿងទឹកអប់និងសម្លៀកបំពាក់ ដោយមានវត្តមានតារាល្បីៗជាច្រើនរូបមកគាំទ្រ។
តារារូបសង្ហារនេះបានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងពិធីសម្ពោធហាងរបស់លោកឱ្យដឹងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ថា លោកបានហាងលក់ផលិតផលគ្រឿងទឹកអប់និងសម្លៀកបំពាក់នេះ គឺរួមគ្នាជាមួយបងស្រីលោកឈ្មោះ Risa Rock ដោយដាក់ឈ្មោះថា “X-store” ។ មូលហេតុដែលលោកបើកហាងនេះដោយសារតែលោកប្រឡូកក្នុងសិល្បៈជាយូរមកហើយ ដូច្នេះចង់ងាកមកខាងរកស៊ីវិញ ដើម្បបន្ថែមអាជីពឱ្យប្រសើរឡើង។ ផលិតផលទាំងទឹកអប់និងសម្លៀកបំពាក់ ដែលហាងលោកនាំយកមកលក់ សុទ្ធតែជារបស់សុទ្ធ ចេញពីប្រទេសធំៗ ហើយជាពិសេសទឹកអប់ធានាគុណភាពពីប្រទេសបារាំងសុទ្ធសាធ បើក្លែងកា្លយសង់លុយវិញមួយគុណជា១០វិញ។
លោក Dy Pharoth បានបញ្ជាក់ថា នេះជាអាជីវកម្មទី១រួមគ្នាជាមួយបងស្រី ហើយការបើកហាងអាជីវកម្មប្រភេទនេះ ដោយសំលឹងមើលថា ឃើញស្រុកខ្មែរមានរីកចម្រើន ដូច្នេះសម្រេចចិត្តនាំចូលផលិតផលល្អមកលក់។ មិនតែប៉ុណ្ណោះហាងរបស់លោក នាំចូលនិងលក់ផលិតផលគ្រឿងរបស់នារីៗល្អ និង មានតម្លៃសមរម្យ។ លោកក៏ថ្លែងអំណរគុណដល់ភ្ញៀវកត្តិយស ទាំងមិត្តភ័ក្ត្រ បងប្អូន និង ជាពិសេសក្រុមតារាល្បីៗផ្តល់វត្តមានចូលរួមអបអរ ក៏ដូចជាជាវគាំទ្រដល់លោកនិងបងស្រីរបស់លោក Risa Rock៕