Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

អាណិតប្អូនណាស់​! ម្ដាយចុងចិត្តអប្រិយ៍ញុះញង់ឲ្យប្ដីធ្វើបាបកូនស្ទើស្លាប់ត្រូវសមត្ថកិច្ច​ចាប់វាយខ្នោះ

ភ្នំពេញ៖ ក្មេងប្រុសអាភព័្វម្នាក់រស់នៅជាមួយ​ម្ដាយចុងមានចិត្តអប្រិយ៍​ ញុះញង់ឲ្យប្ដីប្រើ​អំពើហឹង្សាធ្វើ​បាបកូនបង្កើតយ៉ាងព្រៃផ្សៃរហូតសម្លប់បាត់ស្មាតី​ ស្ទើរស្លាប់
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង​កាលពីវេលាម៉ោង១០និង២០យប់ថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០១៩ នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅបន្ទប់ជួលក្បែរ​នោះបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស ដែលជាឪពុក បានប្រើហិង្សាលើកូនប្រុសខ្លួនឯង ដែលមានអាយុទើបតែបាន១០ឆ្នាំរហូតទាល់សន្លប់ស្ដូកស្ដឹងបាត់ស្មារតី។
ប្រភពបន្តថា​ ការប្រើអំពើហ្សា​ទៅលើកូន​បង្កើត​នេះ គេសង្កេតឃើញកើត​មានឡើងស្ទើរ​ ជារៀងរាល់ថ្ងៃស្ទើឆ្កួតស្ទើរ​ជា​ ធ្វើឲ្យ​អ្នកជិតខាងមានអាណិតអាសូរ​ជាពន់ពេក​ ហើយមូលហេតុ ដែលនាំអោយ​មានអំពើ​ហិង្សាកើតឡើងគឺបណ្ដាលមកពី​បុរសជាឪពុកស្តាប់និងជឿតាមការញុះញង់របស់ប្រពន្ធចុង។

ប្រភពដដែលបានបន្តថា​ ស្រ្តីដែលត្រូវជា​ម្តាយចុង មិនឲ្យក្មេងប្រុសរងគ្រោះ ទៅរៀនទៅសូត្រនោះទេ ថែមទាំងដាក់កំហិតឲ្យដើររើសអេតចាយ ក្នុងមួយថ្ងៃឲ្យបាន​៣០០០០៛​ឡើង ទើបមានបាយនិងម្ហូបបរិភោគ ហើយជារៀងរាល់ថ្ងៃ ក្មេងប្រុសរងគ្រោះមិនដែល​បាន​ដេកនៅក្នុងបន្ទប់ទេ គឺបានត្រឹមដេកលើ​ប៉ោអ៊ី នៅនិងមុខបន្ទប់តែប៉ុណ្ណោះ សូម្បីតែ​ទឹកងូតក៏មិនឲ្យគ្នាចូលងូតដែរ។

ក្មេងប្រុសរងគ្រោះឈ្មោះ ហុល អាយុទើប​តែ១១ឆ្នាំ ឳពុករបស់ខ្លួនឈ្មោះ បូរិន មុខរបរ ធ្វើការសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

ដោយពលរដ្ឋឃើញទង្វើរំលាភបំពានសិទ្ធិកុមារពេក ទើបសម្រេចចិត្តទៅប្តឹង សម្ថតកិច្ចនគរបាលចោមចៅ១ ឲ្យមកចុះកន្លែងកើត​ហេតុ ដើម្បីអោយមកអន្តរាគមន៍ ជួយក្មេង​ប្រុសរងគ្រោះ​ ។

បន្ទាប់ពីទទួលបានព័ត៌មានសម្ថតកិច្ចមូល​ដ្ឋាន ក៏បានចុះមកដល់ កន្លែងកើតហេតុរួចបានឃាត់ខ្លួនបុរសជាឪពុកបង្កើត យកសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕