Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ជនជាតិចិន​ ព្រួតគ្នាវាយនារីខ្មែរម្នាក់​ដែល​ជា​មេការKTVជិនជន​ ដូចគ្នា

ភ្នំពេញ៖ នារីម្នាក់ដែលជាមេការនៅក្នុង​KTV​ជិនជន​ ​រួមនិងសង្សារ ត្រូវបានក្រុមជនជាតិ​ចិន​ ដែលជាមេក្នុងKTV​ ដូចគ្នាព្រួតវាយ និងធាក់ចេញពីKTV បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ហើយត្រូវបានប្រជាពលរដ្ឋ​ជួយអន្តរាគមន៍​ ចាប់បំបែក
ហេតុការណ៍នេះកើតឡើងកាលពីវេលា​ម៉ោង​០១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៩ នៅក្នុង​KTV​ជិនជន ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្បែរព្រលាន្តយន្តហោះពោធិ៍ជិនតុង ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ២នាក់គូរសង្សា​ ខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេគ្រាន់តែដឹង​ថា ខាងស្រីជាមេការក្នុងKTVជិនជន ។ ចំណែកអ្នក​បង្កជាជនជាតិចិនមានគ្នា៣ទៅ​៤នាក់ ដែលជាមេការក្នុងKTVជិន​ជនដូចគ្នា ។

បើតាមសម្ដីនារីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខ្លួនបានចូលធ្វើការដូចសព្វដង ខណៈពេលកើតហេតុ ក៏មានទំនាស់ពាក្យសម្ដីជាមួយមេការចិនរឿង បុគ្គលិកប្រុស តែ​តែងខ្លួនជាស្រីមកធ្វើការបម្រើភ្ញៀវ ។ បន្ទាប់មកក៏មានការឈ្លោះប្រកែកគ្នារហូតមាន​ភាគីខាងជនជាតិចិន៣ទៅ៤នាក់បានអូសនារីរងគ្រោះចេញមកក្រៅក៏ទះ២ទៅ៣កំភ្លៀង ទើប​ធ្វើឲ្យបុរសម្នាក់ជាសង្សារខាងនារីរងគ្រោះស្ទុះទៅជួយ និងវាយតបគ្នាទៅវិញទៅ​មកមួយសន្ទុះ រហូតមានបងប្អូនប្រជាពលរដ្ឋជួយអន្តរាគមន៍ចាប់បំបែកពីគ្នា ។

ក្រោយមកនារីរងគ្រោះមិនអស់ចិត្ត ព្រោះភាគីខាងជនជាតិចិនព្រួតវាយធ្វើបាបខ្លួននាង​និងសង្សារ ទើបរូបនាងបាននាំគ្នាជិះម៉ូតូទៅ​ដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅ៣ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍​រកយុត្តិធម៌ ៕