ស្រវឹងស្រឿងៗនឹកឃើញស្រីបែជាបះខ្ទើយខ្វេះយកលុយអស់២០មុឺនរៀលប្ដឹងសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ៖ ជនសង្ស័យជាខ្ទើយម្នាក់តែងខ្លួនជា (ស្រី) រពឹសដៃខ្វេះយកលុយពីបុរសម្នាក់ជាង២០មុឺនរៀលបានសម្រេច ត្រូវជនរងគ្រោះប្ដឹងអោយសមត្ថកិច្ចចាប់ខ្លួន
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ កែងផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។
បុរសរងគ្រោះមានឈ្មោះ លី សារុន ភេទប្រុសអាយុ២៨ឆ្នាំ មុខរបបតៃកុងឡាន ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
ចំណែកជនសង្ស័យជាខ្ទើយ ប្រុសតែងខ្លួនជា(ស្រី)មានឈ្មោះ យឿន ហៅឆ្លូញ អាយុ២៧ឆ្នាំ មុខរបនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំនើតស្រុកព្រះស្ដេចខេត្តព្រៃវែង
យោងតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ស្រវឹងស្រឿងៗមានរម្មណ៍ផ្ដេសផ្ដាស់ ហើយក៏ទៅញ៉ែ ចំខ្ទើយតែងខ្លួនធ្វើជា(ស្រី)ស្អាតកំពុងឈរដងផ្លូវ ក៏បបួលនាងទៅរួមរក័្សក្នុងដីឡូមួយកន្លែងដោយមិនបាននិយាយតម្លៃនោះទេរួចក៏ព្រមព្រៀងទៅជាមួយគ្នាដោយសារតុណ្ហាឡើងខ្លាំងកំពុងតែស្រួលផងនោះ ត្រូវខ្ទើយឆ្លៀតឱកាសស្ទាបអង្អែលរួចធ្វើសកម្មភាពលូកហោប៉ាវខ្វេះយកលុុយបានជាង២០មុឺនរៀលក៏រត់គេចខ្លួន តែដោយសារបុរសជាជនរងគ្រោះស្ទាបក្នុងហោប៉ាវបាត់លុយអស់ក៏បានរត់ដេញតាមទាយកលុយវិញព្រោះលុយនេះជាលុយថៅកែ តែខ្ទើយធ្វើស្រីនោះប្រកែកថាមិនបានយកទេហើយចេះតែដើរបណ្ដើរត់បណ្ដើរហើយថែមទាំងកាន់ដុំថ្ម៣,៤ដុំទៀតផង។
ប្រភពបន្តថា ពេលនោះខ្លួននៅតែដើរតាមរហូតដល់ស្តុបណតប្រីតក៏ជួបកម្លាំងសមត្ថកិច្ចកំពុងតែល្បាតជួយដេញតាម តែត្រូវខ្ទើយរូបនោះគប់មួយដុំថ្មបណ្ដាលឲ្យចំភ្នែកខាងឆ្វេងងងិតមុខដួលទៅនិងដីមួយសន្ទុះ ទើបដឹងខ្លួនក៏ដេញបន្តទៀតរួមទាំងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អម និងប្រជាពរដ្ឋដេញរហូតដល់ទឹកដីខណ្ឌពោធិ៍សែនជ័យ ទើបឃាត់ខ្លួនបានប្រគល់ឲ្យប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣ ព្រោះជាទឹកដីកើតហេតុ ។
ក្រោយសមត្ថកិច្ចយកមកដល់ប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣ ជនរងគ្រោះមិនប្ដឹងផ្ដល់សុំតែលុយវិញដើម្បីទុកឲ្យថៅកែ ។ ចំណែកជនសង្ស័យជាខ្ទើយខាងលើទុកឲ្យសមត្ថកិច្ចធ្វើការអបរំរួចដោះលែងឲ្យមានសេរីភាពវិញផងដែរ៕