ប្រទះឃើញសាកសពនារីកម្មការិនីរោងចក្រម្នាក់ស្លាប់ក្នុងបន្ទប់ផ្ទះជួលជាន់ទី២មានក្លិនស្អុយសង្ស័យករណីឃាតកម្ម
ភ្នំពេញ៖ សាកសពនារីកម្មការិនីរោងចក្រម្នាក់បានស្លាប់មានស្នាមរឹតករួចរុំភួយធំក្លិនស្អុយនៅក្នុងបន្ទប់ផ្ទះជួលជាន់ទី២បានចាក់សោរពីក្រៅសង្ស័យករណីឃាតកម្ម បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំណុចបន្ទប់ផ្ទះជួលជាន់ទី២ តាមបណ្តោយផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សាកសពជនរងគ្រោះមានឈ្មោះ ស្តដា ហៅថា ភេទស្រី អាយុ២២ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅកន្លឺងកើតហេតុ មានស្រុកកំណើត ភូមិគោល ឃុំរកាប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
យោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុមានធំក្លិនស្អុយសាយភាយចេញពីបន្ទប់កើតហេតុដោយមានការសង្ស័យបាននាំគ្នារាយការទៅប្រាប់ម្ចាស់ផ្ទះឲ្យមកពិនិត្យក្រោយពីម្ចាស់មកដល់បានឡើងទៅមើលឃើញទ្វារបន្ទប់ចាក់សោរពីក្រៅជាប់រួចបានចាក់សោរចូលមើលក៍ឃើញជនរងគ្រោះដេកស្លាប់ផ្កាប់មុខនិងមានស្នាមរឹតក និងរុំភួយហើយសពមានសភាពហើមធំក្លិនស្អុយដោយមិនដឹងថាស្លាប់ប៉ុន្មានថ្ងៃមកហើយទេ។
ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះមិនឃើញទៅធ្វើការរយៈពេល៤-៥ថ្ងៃទៅហើយលុះថ្ងៃកើតហេតុក៍ប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ផ្ទះជួល បន្ទាប់មកក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាននិងជំនាញចុះមកពិនិត្យនៅកន្លែងកើតហេតុ។
ចំពោះករណីខាងលើនេះមិនទាន់ដឹងថា ជាករណីអ្វីអោយពិតប្រាកដនៅឡើយទេ។
ចំណែកសាច់ញាតិជនរងគ្រោះថាករណីនេះគឺជាករណីឃាតកម្ម។
ក្រោយសមត្ថកិច្ចជំនាញធ្វើកុសល្យវិច្ច័យរួចក៏បានប្រគល់សាកសពជនរងគ្រោះឲ្យទៅសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕