ធ្វើជាជាងដែកមិនសូវកាក់កបឆ្លៀតគាស់ផ្ទះគេលួចទ្រព្យសម្បត្តិត្រូវសមត្ថកិច្ចចាប់វាយខ្នោះ
កំពង់ស្ពី៖កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចឃាត់ខ្លួនជនសង្ស័យម្នាក់ជាចោរ(គាស់ដំបូលផ្ទះចូលលួចយកទ្រព្យសម្បត្តិ)របស់ប្រជាពលរដ្ឋនៅឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ។
ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីល្ងាចថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៩ក្រោយពីទទួលបានបណ្ដឹងពីឈ្មោះបូកស្រីណែតភេទស្រីអាយុ២៥ឆ្នាំថាបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះទូចសុខហេងភេទប្រុសអាយុ៣០ឆ្នាំរស់នៅភូមិទី២ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចពាក់ពន្ធ័ករណីគាស់ផ្ទះលួចយកទ្រព្យសម្បត្តិកាលពីវេលាម៉ោង០៩និង១០នាទីយប់ថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩ ។
សមត្ថកិច្ចបានអោយដឹងថា លុះដល់វេលាម៉ោង០១និង០០នាទីរសៀលថ្ងៃខែឆ្នាំដដែលដោយទទួលបានគោលការណ៍ពីលោកឧត្តមសេនីយ៍ទោសមសាមួនស្នងការនគរបាលខេត្តកំពង់ស្ពឺនឹងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីសោមបូរ៉ាស្នងការរងទទួលផែននគរបាលយុត្តិធម៌, លោកវរះសេនីយ៍ឯកសាយប៊ុនថនអធិការនគរបាលស្រុកភ្នំស្រួចបានចាត់អោយលោកអនុសេនីយ៍ឯកម៉ែនសុខេមអធិការរងនគរបាលយុត្តិធម៌ដឹកនាំកម្លាំងសហការជាមួួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹងបើកការស្រាវជ្រាវរហូតកំណត់មុខសញ្ញាហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌឿនសុផាតភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិព្រែកជ្រឹងឃុំព្រៃរំដេងស្រុកស្រីសន្ធរខេត្តកំពង់ចាមយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង
បន្ទាប់ពីសាកសួរជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តពិតមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់ ៕