Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

អាជ្ញាធរខណ្ឌចំការមន ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី ក្នុងទីក្រុងកោះពេជ្រ ជា លើកទី២ , ពលរដ្ឋសង្ឃឹមថា បិទលែង បើករហូត

ភ្នំពេញ៖ កម្លាំងចម្រុះរដ្ឋបាលខណ្ឌចំការមន នៅវេលា១៦ និង ៣០ នាទីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីយីហោ ដាយមិន ខានធូន វើល ដែលស្ថិតនៅក្នុងទីក្រុងកោះពេជ្រ ភូមិ ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្ដិការខាងលើនេះដោយមាន សម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នមពេញ ដឹកនាំផ្ទាល់ដោយលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន និង កម្លាំងចម្រុះខណ្ឌចំការមន ។

ជាលទ្ធផលអាជ្ញាធរបានឃាត់ខ្លួនមនុស្សចំនួន១២ នាក់ ក្នុងនោះមានអ្នកមើលការខុសត្រូវម្នាក់ និង បុគ្គលិកស្រី៣នាក់ និងដកហូតសំភារៈទូរហ្គេមចំនួន៦ទូរ យក ទៅរក្សាទុកនៅសាលាខណ្ឌចំការមនផងដែរ ដើម្បីទុកកម្ទេចចោលនៅពេលណាមួយ ។

គួររំលឹកថា កាលពីល្ងាចថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០១៩ អាជ្ញាធរខណ្ឌចំការមន
ដឹកនាំដោយ លោក ថេង សុថុលអភិបាលខណ្ឌ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីនៅមជ្ឍមណ្ឌលកំសាន្តក្មេងលេង ដាយមិន ខាតធូន វើល ហើយបានដកទូរហ្គេមបាញ់ត្រីចំនួន៩ទូរ និង ឃាត់ខ្លួនមនុស្សដើម្បីធ្វើការអប់រំចំនួន ១៣នាក់ ។

ពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន នឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសងនេះ បង្កភាពអសន្តិសុខដល់ប្រជាជនក្នុងរាជធានីភ្នំពេញ បន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយ គឺជាមូលហេតុនៃអំពើចោរកម្ម ៕