Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ក្រឡាប់រថយន្តដឹកកម្មករោងចក្ររបួសជាង១០នាក់

ខេត្តនណ្ដាល៖ រថយន្តដឹកកម្មកររោងចក្រមួយគ្រឿងបើកលឿនមិនប្រយត្ន័ក្រឡាប់បណ្តាលឲ្យកម្មករកម្មការនីជាង១០នាក់រងរបួសធ្ងន់និងស្រា
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង១៥នាទីព្រឹកថ្ងៃទី០៥ខែកក្ដដាឆ្នាំ២០១៨នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិតាង៉ូវឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

បើតាមសមត្ថកិច្ចមូលដ្ឋានដែលចុះទៅអន្តរាគមន៍ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថាត្រង់ចំណុចខាងលើ មានឧប្បត្តិហេតុ ក្រឡាប់រថយន្តដឹកកម្មក ដោយសារការបើកបរ វ៉ាជែង ជ្រុលចង្កូត ធ្លាក់ផ្លូវ ហើយក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យកម្មករជិះលើរថយន្ត រងរបួសជាង១០នាក់ ក្នុងនោះរងរបួសធ្ងន់ជាង១០នាក់ តែនេះគ្រាន់ជាពរ៌មានបឋមទេ ជាក់លាក់ យ៉ាងណានោះ សមត្ថកិច្ចកំពុង បន្តស្រាវជ្រាវ រកជនរងគ្រោះ បន្ទាប់ពី ជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះជាច្រើនគ្រឿងមកពីតាមបណ្តាលអង្គភាព មន្ទីរពេទ្យ ដើម្បីបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ មណ្ឌលសុខភាពផ្សេងៗគ្នា មានមួយចំនួនដឹកបញ្ជូនទៅមន្ទីពេទ្យក្រុងភ្នំពេញ ។
រថយន្តជួបគ្រោះថ្នាក់ខាងលើ ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 2A-2203 ដឹកកម្មកររោងចក្រជាង២០នាក់ មកពីខាងខេត្តតាកែវឆ្ពោះទៅរោងចក្រ នៅឯទីក្រុងភ្នំពេញ ៕