Sunday, November 24, 2024
Latest:
សន្តិសុខ​សង្គម

ស្លាប់មួយរបួសធ្ងន់និងស្រាល៣នាក់ក្នុងករណីម៉ូតូ២គ្រឿងបុកគ្នានៅផ្លូវ២០អា

ភ្នំពេញ៖ ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងលាន់​ដូចរន្ទះ​ រួចខ្ទៀតបន្តទៅប៉ះនិងម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យបុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗ​ យ៉ាងអាណោច​ អធម៌នៅនិងកន្លែង ចំណែក៣នាក់ទៀតរបួសធ្ងន់ស្រាល
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​បានកើតឡើងកាលពីវេលាម៉ោង០៨ និង៤០​នាទីយប់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៩ នៅតាម​បណ្ដោយផ្លូវ២០A ស្ថិតក្នុង​ ភូមិថ្មី សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែល(ស្លាប់)មានឈ្មោះ ផាត់ សុផា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបបជាងសំណង់ មានទីលំនៅ​ ភូមិឆ្មាពូន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ចំណែក​អ្នករងរបួសមិនបានស្គាល់ឈ្មោះនោះទេ​ ។

យោងតាមសម្ដីជនរងគ្រោះដែលរងរបួស​ស្រាលបានប្រាប់ឲ្យដឹងថា នៅពេលកើត​ហេតុ រូបគាត់បានជិះម៉ូតូម៉ាក ស៊ុយសុគី និក មួយគ្រឿង​ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ​កណ្ដាល1AE-3884ជិះគ្នា២នាក់ធ្វើ​ដំណើរ​តាមបណ្ដោយផ្លូវលេខ២០A ទិសដៅពីលិច​មកកើត ខណៈពេលនោះក៏មានម៉ូតូ២គ្រឿងធ្វើដំណើរបញ្ច្រាស់ទិសគ្នា ហើយបានបុកគ្នាពេញទំហឹងរួចខ្ទៀតមកប៉ះម៉ូតូរបស់គាត់​បណ្ដាលអោយគាត់និង​ជិះអ្នកខាងក្រោយរងរបួសស្រាល​ ។
ប្រភពបន្តទៀតថា​ ប៉ុន្តែជាអកុសលភាគី​ម៉ូតូទាំង២គ្រឿងដែលបុកគ្នានោះ បានធ្វើអោយបុរសម្នាក់បែកក្បាលស្លាប់បាត់បង់ជីវិតគួរឲ្យសង្វេក​ ​និងភាគីម្ខាងទៀតរងរបួសធ្ងន់។ភ្លាមៗ​ជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានរថយន្ត​សាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរ​ពេទ្យ​ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅ​សមត្ថកិច្ចជំនាញឲ្យចុះមកវាស់វែងយកម៉ូតូទាំង៣គ្រឿងទៅរក្សាទុកនៅការិយាល័យ​ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរង់ចាំដោះ​ ស្រាយតាមនីតិវិធីច្បាប់​ ។ ចំណែកសពជន​រងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុរួច​ ប្រគល់ឲ្យសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕