ខ្លាំងមែន! សង្វៀនជល់មាន់និងអាប៉ោងយូគីចំការកៅស៊ូនៅភ្នំអូរត្រាវ ក្រុងបានលុង បង្ក្រាបម្ដងហើយឥឡូវបើកទៀត
ខេត្តរតនគីរី៖ យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថានៅក្នុងចំការកៅស៊ូរលោកពៅសៀក និងចំការស្វាយចន្ទីនៅចំណុចភ្នំអូរត្រាវ ក្រុងបានលុង ខេត្តរតនៈគិរី គឺមានទីតាំងសង្វៀនជល់មាន់ អាប៉ោង និងយូគី មួយកន្លែងដ៏ធំកំពុងបើកលេង គគ្រឹកគគ្រេងស្រែកហោកង់រំពងយ៉ាងអាណាធិបតេយ្យ ដែកសមត្ថកិច្ចបង្ក្រាបម្ដងហើយពេលនេះបើកវិញហើយ សង្ស័យម្ចាស់ ទីតាំងបនល្បែងសុីសងខុសច្បាប់ដ៏ធំមួយនេះមានខ្នងបង្ហែកជាអ្នកធំហើយមើលទៅ។
ប្រភពដដែលបានបន្តថា ទីតាំងសង្វៀនមាន់អាប៉ោងនិងយូគី មួយកន្លែងនេះ គេសង្កេតឃើញជារៀងរាល់ថ្ងៃ មានម៉ូតូរថយន្តស៊េរីទំនើបៗដឹកមាន់ចូលក្នុងចំការកៅស៊ូដើម្បីយកទៅជល់ភ្នាល់ចាក់លុយមួយគួរៗចាញ់ឈ្នះរាប់ពាន់រាប់មុឺនដុល្លារ ឯណោះ ហើយម្ចាស់សង្វៀនមួយនេះពីមុនគាត់ជាអ្នកមានអំណាចម្នាក់ នៅក្នុងខេត្តរតនៈគីរី តែឥឡូវគាត់អស់បុណ្យស័ក្កហេីយ ព្រោះដល់អាយុ(ចូលនិវត្តន៍)តែប្រភពមិនបានបញ្ចេញឈ្មោះម្ចាស់ទីតាំងនោះទេ។
ប្រភពដដែលបានខ្សឹបប្រាប់បន្ថែមទៀតថា សង្វៀននេះបើកបានដោយសារមានអ្នករត់ការចែកចាយលុយកាក់ដល់សមត្ថកិច្ចតាំងពីក្រោមរហូតដល់លេីនៅក្នុងខេត្តដេីម្បីបិតបាំងមិនឲ្យមានការចាប់ចងឬបង្រ្កាបនោះឡេីយ ដែលគេហៅថា (មេការ) ត្រូវបានគេស្គាល់ឈ្មោះច្បាស់ (ជាងតន)។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានសម្ដែងនូវការព្រួយបារម្មណ៍ចំពោះបញ្ហាសុវត្ថិភាពរស់នៅខ្លាចកើតមាននូវអំពើហឹង្សាក្នុងគ្រួនិងចោរលួច ចោរឆក់ ចោរប្លន់ជាដើមព្រោះកត្តាទាំងកើតចេញពីល្បែងសុីសងនេះឯង ។
ដូច្នេះហើយទើប ប្រជាពលរដ្ឋសំណូមពរយ៉ាងទទូចទៅដល់លោក ថង សាវុន អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត និងលោក ឧត្តមសេនីយ៍ទោ យិន សំណាង ស្នងការនគរបាលខេត្តរតន:គីរី មេត្តាមើលកូនចៅក្រោមឱវ៉ាទផងដូចជាលោកហួត បុរី អធិការនគរបាលក្រុងបាលុង សូមលោកមេត្តាចាត់វិធានការយ៉ាងណា បង្ក្រាបនិងទប់ស្កាត់បនល្បែងស៊ីសងខុសច្បាប់មួយនេះផងដើម្បីរក្សាលក្ខណៈសម្បត្តិ ភូមិ ឃុំ មានសុវត្តិភាពទាំង៩ចំណុច ដែលក្រសួងមហាផ្ទៃបានដាក់ចុះឲ្យមន្ត្រីនៅក្រោមឱវ៉ាទអនុវត្ថដើម្បី ធានាសុខសុវត្ថិភាពជួនប្រជាពលរដ្ឋ៕