ខ្លាំងមែន! សង្វៀនជល់មាន់និងអាប៉ោងយូគី ចំការកៅស៊ូនៅភ្នំអូរត្រាវ ក្រុងបានលុង បង្ក្រាបម្ដងហើយឥឡូវបើកវិញ
ខេត្តរតនគីរី៖ យោងតាមសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅក្នុងចំការ កៅ ស៊ូរលោកពៅសៀក និងចំការស្វាយចន្ទីនៅ ចំណុចភ្នំអូរត្រាវ ក្រុងបានលុង ខេត្តរតនៈគិរី គឺមានទីតាំងសង្វៀនជល់មាន់ អាប៉ោង និង យូគី មួយកន្លែងដ៏ធំកំពុង បើកលេង គគ្រឹកគគ្រេង ស្រែកហោកង់រំពង យ៉ាងអាណាធិបតេយ្យ ដែកសមត្ថកិច្ចបង្ក្រាប ម្ដងហើយពេល នេះបើកវិញហើយ សង្ស័យម្ចាស់ ទីតាំងបនល្បែងសុីសងខុសច្បាប់ដ៏ធំមួយនេះ មានខ្នងបង្ហែកជាអ្នកធំហើយមើលទៅ។
ប្រភពដដែលបានបន្តថា ទីតាំងសង្វៀនមាន់ អាប៉ោងនិងយូគី មួយកន្លែងនេះ គេសង្កេត ឃើញជារៀងរាល់ថ្ងៃ មានម៉ូតូរថយន្តស៊េរីទំនើបៗដឹកមាន់ចូលក្នុងចំការកៅស៊ូដើម្បី យកទៅជល់ភ្នាល់ចាក់ លុយមួយគួរៗចាញ់ឈ្នះរាប់ ពាន់ រាប់មុឺនដុល្លារ ឯណោះ ហើយ ម្ចាស់សង្វៀនមួយនេះពី មុនគាត់ជាអ្នកមានអំណាច ម្នាក់ នៅក្នុងខេត្តរតនៈគីរី តែឥឡូវគាត់អស់បុណ្យស័ក្កហេីយ ព្រោះដល់ អាយុ (ចូលនិវត្តន៍)តែប្រភពមិនបានបញ្ចេញឈ្មោះម្ចាស់ទីតាំងនោះទេ។
ប្រភពដដែលបានខ្សឹបប្រាប់បន្ថែមទៀតថា សង្វៀននេះបើកបានដោយសារមានអ្នករត់ ការចែកចាយលុយកាក់ដល់សមត្ថកិច្ចតាំងពីក្រោមរហូតដល់លេីនៅក្នុងខេត្តដេីម្បីបិត បាំង មិនឲ្យមានការចាប់ចងឬបង្រ្កាបនោះឡេីយ ដែលគេហៅថា (មេការ) ត្រូវបានគេ ស្គាល់ឈ្មោះច្បាស់ (ជាងតន)។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានសម្ដែងនូវការព្រួយបារម្មណ៍ ចំពោះបញ្ហាសុវត្ថិភាពរស់នៅខ្លាច កើតមាននូវអំពើហឹង្សាក្នុងគ្រួនិងចោរលួច ចោរឆក់ ចោរប្លន់ជាដើម ព្រោះកត្តាទាំងកើត ចេញពីល្បែងសុីសងនេះឯង ។
ដូច្នេះហើយទើប ប្រជាពលរដ្ឋសំណូមពរ យ៉ាង ទទូចទៅដល់លោក ថង សាវុន អភិបាល នៃ គណ: អភិបាលខេត្ត និងជា ប្រធានគណ:បញ្ជាការឯកភាពខេត្ត និងលោក ឧត្តមសេនីយ៍ទោ យិន សំណាង ស្នងការ នគរបាលខេត្តរតន:គីរី មេត្តាមើលកូន ចៅក្រោមឱវ៉ាទផង ដូចជាលោកហួត បុរី អធិការ នគរបាល ក្រុងបាលុង សូមលោកមេត្តាចាត់វិធានការយ៉ាង ណា បង្ក្រាបនិងទប់ស្កាត់បនល្បែងស៊ីសង ខុសច្បាប់មួយនេះផង ដើម្បីរក្សាលក្ខណៈ សម្បត្តិ ភូមិ ឃុំ មាន សុវត្តិ ភាពទាំង៩ ចំណុច ដែលក្រសួងមហា ផ្ទៃបានដាក់ចុះឲ្យមន្ត្រី នៅ ក្រោមឱវ៉ាទអនុវត្ថដើម្បី ធានា សុខសុវត្ថិភាពជួន ប្រជាពលរដ្ឋ៕