ខ្សឹបដាក់ត្រចៀក!!ធំក្លិនលោក កៅ សារ៉ាណា និង លោក ណាំ សុវណ្ណារ៉ា ដាក់បញ្ជាឲ្យកូនចៅ ជុំរិតទាប្រាក់ពីភ្ញៀវ លើសកំណត់
ព្រះសីហនុ៖ បែកធ្លាយភាពមិនប្រក្រតី រឿងពុករលួយនៅក្នុងអាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នេះបើយោងតាមប្រភពខ្សឹបដាក់ត្រចៀកបានអោយដឹងថា លោក កៅ សារ៉ាណា ប្រធានការិល័យ នគរបាលអន្តោប្រវេសន៍ច្រក អាកាសយាន្តដ្ឋានអន្តរជាតិកងកេង និង លោក ណាំ សុវណ្ណារ៉ា ប្រធានក្រុមផ្នែកទិដ្ឋការ កំពុងតែឃុបឃិត គ្នាជុំរិតទាប្រាក់ពីភ្ញៀវដែលបានចូលមកធ្វើទិដ្ឋាការតំលៃរដ្ឋT ៣០ដុល្លារ លោកឲ្យកូនចៅទាពីភ្ញៀវ (៤៥ដុល្លារ) ទិដ្ឋកា E ៣៥ដុល្លារ លោក ឲ្យកូនចៅទាពីភ្ញៀវ៧០ដុល្លារ សំរាប់(VIP) ចំពោះភ្ញៀទៅធ្វើដោយខ្លួនឯង ខាងផ្នែកទិដ្ឋការយកលើសក្នុងម្នាក់១០ដុល្លារT៤០ដុល្លារ ឬលុយចិន ៣០០¥E៤៥ដុល្លារ លុយចិន៣៥០ទៅ៤០០¥ ថែមទាំងកំណត់អោយមន្រ្តីទាលុយខាងចូលក្នុងម្នាក់៥ដុល្លារ យកមកដាក់រួម(ក្នុងនោះគាត់ដកលុយក្នុង១វេន៥០ដុល្លារ×២=១០០ដុល្លារនៅសល់ក្នុងកេះគាត់ដក៤០% ទៀតនៅ៦០% ប្រគល់អោយមន្រ្តីចែកគ្នា ។
ចំណែកខាងចេញក៏ដាក់កំណត់ឲ្យមន្ត្រី ទាលុយក្នុង១នាក់៥ដុល្លាររួចដាក់ចូលក្នុងកេះឈើ រួចគាត់ដកក្នុង១វេន៥០×២=១០០ដុល្លារ នៅសល់ក្នុងកេះប៉ុន្មានគាត់ដក៤០%ទៀត ចំណែក៦០%ប្រគល់អោយមន្ត្រីចែកគ្នា។ ហើយបើកក្រុមណារកមិនបានគ្រប់គឺគេដកមិនអោយវៃត្រា ។
ប្រភពបញ្ជាក់ថា ក្នុងមួយថ្ងៃមួយថ្ងៃមានភ្ញៀវឆ្លងកាត់ច្រក អាកាសយាន្តដ្ឋាន អន្តរជាតិកងកេង ( ខេត្តព្រះសីហនុ )ប្រហែលជិត១០០០នាក់ បើគិតជាភាគរយ=(៨០%)នៃចំនួនភ្ញៀវ។
ប្រភពបន្តថា បើភ្ញៀវចូលក្នុងប្រទេសអត់ទិដ្ឋការទោះតាមមាត់ច្រកណាក៏ដោយគាត់ជុំរិតទាពី១០០ដុល្លារ ទៅ១៥០ដុល្លារ បើមិនព្រមបង់លុយអោយ លោកនិងដេញភ្ញៀវអោយទៅធ្វើទិដ្ឋកាដោយខ្លួនឯង ។
ចំពោះភ្ញៀវណាភ្លេចស្តែមចូលតាមមាត់ច្រកណាក៏ដោយគាត់ផាក់ម្នាក់៥០ដុល្លារទៅ១០០ដុល្លារ ។
ចំពោះភ្ញៀវដែលធ្វើ(VIP)ចេញប្រសេកប្រសាចអត់ត្រួតពិនិតមើលទេអោយតែបានលុយទៅណា ពេលអត់ទិដ្ឋកាអាងផាកគេយកលុយ រឿងសាលាកបត្រ័គាត់ចាត់ឲ្យមន្រ្តីសេសរយកម្នាក់២ដុល្លារពេលចប់ខែអត់អោយមន្រ្តីទេ យកម្នាក់ឯងទៀតរឿងpassពាក់ចូលយកម្នាក់២០ដុល្លារមេប៉ុស្តិ ដកយក១០ដុល្លារ នៅសល់ប្រគល់អោយមន្រ្តីចែកតាមវេន ។
ប្រភពដដែលបានបន្តទៀតថា ចំពោះលោក កៅ សារ៉ាណា ប្រធានការិល័យ នគរបាលអន្តោប្រវេសន៍ច្រក អាកាសយាន្តដ្ឋានអន្តរជាតិកងកេង រូបនេះក៏ធ្លាប់មានរឿងអាស្រូវកាលលោកនៅកាន់តំណែងជាមេប៉ុស្តិ៍ច្រកចាំយាម ខេត្តកោះកុងផងដែរក្រោយមកបានមកកាន់ ជាមេប៉ុស្តិ៍ច្រក អាកាសយាន្តដ្ឋានអន្តរជាតិកងកេង (ខេត្តព្រះសីហនុ) ពេលនេះលិចលឺក្លិនមិនល្អទៀតហើយ.។
ជុំវិញករណីនេះអង្គភាពសារព័ត៌មាន(កោះប៉ែន) មិនអាចសុំការបំភ្លឺពី លោក កៅ សារ៉ាណា និង លោក ណាំ សុវណ្ណារ៉ា បាននៅឡើយទេ ព្រោះគ្មានលេខទូរសព្ទ័ យើងខ្ញុំរងចាំការបំភ្លឺរាល់ម៉ោងធ្វើការ ៕