Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តម៉ាស្ដា ស្លាកលេខរដ្ឋ បុករឺម៉ក់​សណ្ដោងពីក្រោយក្រឡាប់ផ្ងារជើង របួសធ្ងន់ស្រាល០៨នាក់

ភ្នំពេញ ៖​ បុរសម្នាក់បើករថយន្តម៉ាស្ដា​ ពាក់​ស្លាកលេខ​រដ្ឋ​ ស​ង្ស័យស្រវឹងស្រាខ្លាំង បានបេីករថយន្តម៉ាក​ ម៉ាស្ដា​ ពាក់ស្លាកលេខរដ្ឋ ជ្រុលចង្កូតទៅបុកម៉ូតូរឺុម៉ក់កង់បីពីក្រោយពេញទំហឹងបណ្ដាលឲ្យក្រឡាប់ផ្ងារជេីង និងរបួសធ្ងន់ស្រាលជាច្រេីននាក់​ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង​០៩នឹង១០នាទីយប់ថ្ងៃទី៥ ខែធ្នូឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមសម្ដីបុរស​ជនរងគ្រោះដែលជាអ្នក​បើក​រ៉ឺម៉កបានប្រាប់ឲ្យដឹងថា មុនពេលកើត​ហេតុរូបគាត់រួមនិងក្រុមការងារ៧នាក់ទៀត​ ​រួមដំណើរជាមួយគ្នា​ដោយ​រូបគាត់ជាអ្នកបើក​រ៉ឺម៉កសណ្ដោងដឹកវាំងននចេញពីកម្មវិធីមួយ​កន្លែង​ ធ្វើដំណើរតាមបន្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជេីងក្នុងល្បឿនល្មម លុះមកដល់ចំណុចកេីតហេតុក្បែរក្រុមហ៊ុនលក់រថយន្តមេកសឺឌេស.ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក់​ ម៉ាស្ដារ ពណ៍ស​ ពាក់ស្លាក​លេខ​រដ្ធ20.2-8789 ដែលបេីកបរដោយបុរសម្នាក់នឹងអ្នករួមដំណេីរម្នាក់ទៀត​ សង្ស័យស្រវឹងស្រាខ្លាំង​ បើក​បរស្របទិសគ្នាមកពីក្រោយយ៉ាងលឿនមិនប្រយត្ន័ជ្រុលបុករុឺម៉កពី​ក្រោយ​ពេញទំហឹង បណ្ដាលឲ្យ​ រ៉ឺម៉កសណ្ដោងនិងម៉ូតូក្រឡាប់ផ្ងារជើងទ្រមេឃ ធ្វើឲ្យអ្នកជិះលើរុឺម៉ករបួសធ្ងន់​៤នាក់​និងស្រាល៤នាក់ ភ្លាមៗត្រូវបាន​រថយន្តសា​មុយដឹកទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល​និងសង្គ្រោះ។
ប្រភពបានបន្តថា​ បន្ទាប់ពីបង្កហេតុអ្នកបេីក​បរ​រថយន្តនិងអ្នករួមដំណើរបានរត់គេចខ្លួន​បាត់ស្រមោល។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែង ស្ទួចយករថយន្តបង្ក ព្រមទាំងម៉ូតូសណ្ដោងរុឺម៉ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោយស្រាយតាមច្បាប់ ៕