ជនជាតិចិនបង្កហឹង្សាវៃគ្នាម្ខាងរបួសធ្ងន់ចូលពេទ្យម្ខាងទៀតជាប់ខ្នោះ
ព្រះសីហនុ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌធ្ងន់-ស្រាល និងកម្លាំងកងអន្តរាគមន៍ពិសេស សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍សង្កាត់៣ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ដែលជាជនជាតិចិន ចំណែក០៤នាក់ទៀតរត់គេចខ្លួន បន្ទាប់ពីបង្កហឹង្សវៃតប់គ្នាបណ្ដាលឲ្យរបួសធ្ងន់ម្នាក់
ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង៤០ នាទីយប់ថ្ងៃទី០៥ខែឧសភាឆ្នាំ២០១៨ នៅចំណុចការដ្ឋាន សំណង់ ស៊ីហ៊ូ ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមាន ឈ្មោះ WU SEN YIN ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិចិន មុខរបរ មេការសំណង់ ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យរាជធានីភ្នំពេញ។
ដោយឡែកជនសង្ស័យ០២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន
ទី១-ឈ្មោះ XIE YONGJI ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរ កម្មករសំណង់ លិខិតឆ្លងដែនលេខៈ G៣១៥៧៣៨៩៥ ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
ទី២-ឈ្មោះ XIE ZIYANG ភេទប្រុស ២៤អាយុ ឆ្នាំ ជនជាតិចិន មុខរបរ កម្មករសំណង់ លិខិតឆ្លងដែនលេខៈ E០៦៥២៧៨៧៦ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ ដែកបំពង់ទីបចំនួន ០២ដើម ៖ ដំបងឈើចំនួន ០៤ដើម ។
ប្រភពបានឲ្យដឹងថាមុនពេលកើតហេតុឡើងដោយសារតែជនរងគ្រោះបានបើកប្រាក់ខែឲ្យជនសង្ស័យមិនគ្រប់ចំនួន ដោយខ្វះម្នាក់ ២,០០០YUAN ទៅ ៣,០០០YUAN ( ពីរពាន់យាន់ ទៅ បីពាន់យាន់ ) ពេលជនសង្ស័យទៅទាមទារប្រាក់ ដែលនៅខ្វះ ស្រាប់តែជនរងគ្រោះមិនព្រមឲ្យ ក៏បង្កើតឲ្យមានអំពើហិង្សាវៃតប់គ្នាតែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕