ឆេះផ្ទះល្វេងក្បែសាលាប៊ែលធី ស្ទឹងមានជ័យ ផ្អើលពលរដ្ឋនិងសមត្ថកិច្ច
ភ្នំពេញ៖ អគ្គីភ័យឆាបឆេះផ្ទះល្វេងមួយនៅម្ដុំសាលាប៊ែលធីច្រមុះជ្រូកស្ទឹងមានជ័យបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍
ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩ ស្ថិតនៅក្នុងក្រុមទី៦ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ ដែលបានដឹកនាំកម្លាំងចុះអន្តរាគមន៍ក្នុងហេតុការណ៍អគ្គីភ័យខាងលើនេះ បានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ តៅ គីមអេង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ កងរាជអាវុធហត្ថ ស្នាក់នៅផ្ទះកើតហេតុ។
លោក ឯម ភារី បានឲ្យដឹងទៀតថា ផ្ទះរងគ្រោះដែលត្រូវភ្លើងឆេះមានទំហំ៤m×១៦m (ផ្ទះថ្ម) ដោយខូចខាតសំភារៈ ឆេះអាសនៈសែននិងសំភារៈមួយចំនួន តែមិនបង្ករឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។
លោកនាយប៉ុស្ដិ៍បានបន្ថែមទៀតថា ក្នុងហេតុការណ៍អគ្គីភ័យនេះ មានការអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គីភ័យសរុបចំនួន១០គ្រឿង តែប្រើប្រាស់ទឹកអស់តែ០៤គ្រឿងប៉ុណ្ណោះដោយអគ្គីភ័យរលត់ទៅវិញនៅវេលាម៉ោង ០៨និង០០នាទី យប់ថ្ងៃខែឆ្នាំដដែល ៕