មហាជនចាំមើលប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូង ម្នាក់មានទោសដែរឬទេ? ជុំវិញករណីបាញ់បោះសេរី
ភ្នំពេញ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វាអន្តរជាតិដូងម្នាក់ សង្ស័យស្រវឹងស្រា ខ្លាំងទាញកាំភ្លើងខ្លីបាញ់រះ ១៤គ្រាប់ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ រត់ចែកជើងគ្នា
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩ នៅចំណុច ភូមិអូដាលើ ឃុំបឹរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចអាវុធហត្ថស្រុកកំរៀង បានឲ្យដឹងថា៖ ជនសង្ស័យដែលបាញ់បោះដោយសេរី ឈ្មោះ នៅ លីដា ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិដូង មានឋានៈជា វរសេនីយ៍ត្រី ដោយប្រើប្រាស់អាវុធខ្លី ធុន SIG SAUER។ប្រភពបន្តថា៖ រហូតដល់ម៉ោង១១និង០០នាទីយប់ថ្ងៃដដែល កម្លាំងអាវុធហត្ថស្រុក បានសហការជាមួយ កម្លាំងនគរបាលស្រុក ធ្វើការឃាត់ខ្លួនជនល្មើសបានភ្លាមៗផងដែរ។ ក្នុងពេលប្រតិបត្តការនោះសមត្ថកិច្ចដកហូតសម្ភារ: អាវុធខ្លី ១ដើម ដែលមានគ្រាប់ ក្នុងបង់ចំនួន៣គ្រាប់ និងគ្រាប់ក្នុងប្រអប់ ចំនួន១០៦គ្រាប់ សម្បកគ្រាប់៩គ្រាប់ព្រមទាំងរថយន្តLexus300មួយគ្រឿងផងដែរ។
បច្ចុប្បន្ន ជនសង្ស័យជាខ្មាន់កាំភ្លើងត្រូវបានសមត្ថកិច្ចជំនាញកំពុងធ្វើសាកសួរតាមនិតិវិធីបន្ត ។
មហាជនរងចាំមើលថា តើលោកប៉ូលិសរូបនេះនិងមានទោសទាន់បែណាចំពោះផ្លូវច្បាប់នៅប្រទេសកម្ពុជា ៕