Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ក្រុមស្លៀកពាក់ស៊ីវិល ចាប់មនុស្សលើផ្លូវសាធារណៈ បង្កការភ័យខ្លាច ឃាត់ខ្លួនទាំងអ្នកយកព័ត៌មានថតផ្សាយផ្ទាល់ យកទៅពិនិត្យទឹកនោមទៀតផង

ភ្នំពេញ៖ ខណៈពេលឃេីញក្រុមស្លៀកពាក់ សុីវិល កំពុងឃាត់ខ្លួនមនុស្សប្រុស៣នាក់ នៅចំណុចកេីតហេតុ ស្រាប់តែអ្នកសារព័ត៌មាននោះបានជិះម៉ូតូកាត់ហើយបានឃេីញ គ្រាន់តែឈប់ម៉ូតូចុះមកមិនទាន់បាន​ធ្វេីអ្វីផង គ្នាសួរថា ជាករណីអ្វី និងហ៊ុចកាត សារព័ត៌មាន​ អោយមេីលហេីយ មិនឆ្លេីយប្រាប់ រួចឃាត់ខ្លួន បញ្ជូនឡើងឡាន យកទៅអគ្គស្នងការនគរបាលជាតិ ដោយប្រាប់ថា យកពួកគេទាំងពីរទៅពិនិត្យទឹកនោមសិន និងសំឡុតសួរចំលើយ គ្នាភ័យឡើងចង់លេចអាចម៍ លេចនោម។

ក្រោយពេលទៅដល់ ត្រូវសមត្ថកិច្ចស៊ីវិលទាំងនោះ​ បានបញ្ជូនចូលបន្ទប់​មួយ​ និងមានដាក់អក្សរ​ការិយាល័យ​ប្រឆាំងគ្រឿងញៀន​ រួចធ្វេីការពិនិត្យ​ទឹកនោម​ និងសួរចម្លើយ អ្នកសារព័ត៌មានរូបនោះ​ តែមិនមានអ្វី​ឡេីយ​ មួយសន្ទុះក្រោយមក​ ក៏មកពិនិត្យម្ដងទៀត​ នៅតែមិនមាន​សារធាតុញៀន​ ទេីបធ្វេីកំណត់ហេតុ​សួរចម្លេីយ​ និងអោយផ្ដិតមេដៃ​ ប្រគល់ម៉ូតូអោយ​ និងដោះលែងចេញមកវិញ។

ហេតុការណ៍នេះ កេីតឡេីងនៅវេលាម៉ោង ០៩ ជាង ថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវបំបែកជាបួន​ តូបB19 ម្ដុំផ្សារតូច ផ្លូវទួលសង្កែ សង្កាត់ទួលសង្កែទី១​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​។

ក្រៅពីករណីដែលប្រជាពលរដ្ឋបានរៀបរាប់ខាងលើនេះ យើងក៏ឃើញតាមរយៈការផ្សាយផ្ទាល់ជាបន្តបន្ទាប់តាម សារព័ត៌មាន នៅលើបណ្តាញសង្គមហ្វេសបុក អំពីករណីស្រដៀងៗគ្នានេះនាពេលថ្មីៗនេះ ។

ករណីនៃភាពមិនប្រក្រតីរបស់ក្រុមជនស៊ីវិលទាំងនេះ បានបង្កឱ្យមានការភ័យខ្លាចពីសំណាក់បងប្អូនប្រជាពលរដ្ឋ នៅពេលធ្វើដំណើរតាមដងផ្លូវសាធារណៈ ជាពិសេសគឺពេលរាត្រី ហេតុនេះ ពួកគាត់សូមអំពាវនាវដល់ប្រមុខថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ជាពិសេស សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមសម្ដេច ពិនិត្យមើលសកម្មភាពរបស់ជនសុីវិលទាំងនេះផង ជៀសវាងការរស់នៅក្នុងស្ថានភាពមានសុខសន្តិភាព ប៉ុន្តែបែរជាមានការភ័យខ្លាចអំពីសុវត្ថិភាពផ្ទាល់ខ្លួន ដែលបង្កឡើងដោយជនស៊ីវិល បង្កព្យុះភ្លៀងនៅតាមដងផ្លូវ ទៅវិញ៕