Sunday, November 24, 2024
Latest:
សន្តិសុខ​សង្គម

អាជ្ញាធរខណ្ឌចំការមន ចុះបង្ក្រាបហ្គេមបាញ់ត្រីក្នុង មជ្ឍមណ្ឌលកំសាន្តសំរាប់កុមារ ហ្គេមវើលដ៏ ឃាត់ខ្លួនមនុស្ស ១១ នាក់

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក កែវ សំណាង អភិបាលរងខណ្ឌ បានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី ដុះស្លែមួយកន្លែង នៅខាងក្រោយស្ថានទូតអូស្រ្តាលី ត្រួតពិនិត្យឃើញមានហ្គេមបាញ់ត្រីចំនួន ០៨ទូរ និង ឃាត់ខ្លួនមនុស្ស១១ នាក់ ។

ប្រតិបត្តការណ៍នេះធ្វើឡើងកាលពីវេ លាម៉ោង ០១និងរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ចំណុចក្នុងមជ្ឍមណ្ឌលកំសាន្តសំរាប់កុមារ ហ្គេមវើលដ៏ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៧៨ ភូមិ១៤ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យ ដឹងថា ប្រតិបត្តការណ៍នេះដឹកនាំដោយលោក កែវ សំណាង អភិបាលរងខណ្ឌចំការមន រួមនិង កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងចុះបង្ក្រាបទីតាំងបើក ល្បែងស៊ីសង ហ្គេមបាញ់មួយកន្លែង ក្នុងមជ្ឍមណ្ឌលកំសាន្តសំរាប់កុមារ ហ្គេមវើលដ៏ និង ត្រួតពិនិត្យរកឃើញហ្គេមបាញ់ត្រីចំនួន ០៨ទូរ និង ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់។

ក្រោយបញ្ចប់ប្រតិបត្តិការណ៍កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានធ្វើការដកហូតទូរហ្គេមបាញ់ត្រីទាំងអស់នោះចេញពីទីតាំង និង ឃាត់ខ្លួនមនុស្សប្រុសចំនួន១១នាក់ នាំមកសាកសួរនៅសាលាខណ្ឌចំកាមន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕