Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

បុរសសតិមិនប្រក្រតីម្នាក់ឡើងចង.កស្លាប់លើដើមស្វាយ​ ជាប់បន្ទប់​ មេប៉ុស្ដិ៍ស្ទឹងមាន​ជ័យ១ មន្ត្រីនគរបាលប៉ុស្តិ៍មិនដឹង

ភ្នំពេញ៖ ពលរដ្ឋមានការភ្ញាក់ផ្អើល​ នាំគ្នាសម្ដែង​នូវហួស​ចិត្តនិង​រិះគន់យ៉ាងខ្លាំងទៅ​លើ​ មន្ត្រីនគរបាល​ ប៉ុស្ដិ៍​ ស្ទឹងមានជ័យទី១ ជា​ពិសេស​លោក ម៉ៅ សាវឿន ដែលជានាយប៉ុស្ដិ៍ផ្ទាល់តែម្ដង ក្នុងការគ្រប់គ្រងមន្ត្រីក្រោមឱវ៉ាតរបស់ខ្លួនមិនបានល្អ រហូតបណ្ដោយឲ្យមាន​ បុរសដែលសតិមិនប្រក្រតីម្នាក់ដើរចូលក្នុងបរិវេន​ប៉ុស្ដិ៍ ហើយឡើងលើដើមស្វាយចង.ក សម្លាប់ខ្លួនបានសម្រេច
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង០៨យប់ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩ នៅ​លើ​ដើមស្វាយ​ ជាប់មុខបន្ទប់លោកមេប៉ុស្តិ៍ក្នុងបរិវេនប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ១ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ​នោះ​ទេ ដោយប្រជាពលរដ្ឋប្រាប់ថា ជាជន​ដែលមានសតិមិនប្រក្រតី (ជនអនាថា) ។

បើតាមសម្ដីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះ​ បានឲ្យដឹងថា មុនពេលមានហេតុការណ៍ភ្ញាក់​ផ្អើលឃើញសពជនរងគ្រោះគឺមាន​ក្មេងៗ​ដែលរស់នៅក្នុងភូមិក្បែរប៉ុស្ដិ៍​ បានដើរកាត់ បានប្រទះឃើញជនរងគ្រោះចង.កនៅលើ​ដើមស្វាយ រួចក្មេងៗក៏​បានរត់ទៅប្រាប់គាត់ថា​ មានគេចង.ក​ នៅដើមស្វាយក្បែប៉ុស្តិ៍​លុះ​ នាំគ្នាមកមើល​ អកុសលជនរងគ្រោះស្លាប់បាត់​ទៅហើយ​ បន្ទាប់មកគាត់ក៏រាយការណ៍​ប្រាប់​ សមត្ថកិច្ចនៅប៉ុស្ដិ៍នគរបាលស្ទឹងមាន​ជ័យ១​ ឲ្យបានដឹងផងដែរ ។

ក្រោយមក មន្ត្រីនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ​១បានឲ្យជំនាញ​ កោសល្យវិឆ័យមកពិនិត្យ​រួចរាល់ ក៏បានសន្និដ្ឋានថា ជនរងគ្រោះពិតជាចង ក ធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ។ បន្ទាប់មកសមត្ថកិច្ចជំនាញបានធ្វើកំណត់​ហេតុឲ្យរថយន្តសាមុយដឹកសពយកទៅតម្កល់ទុកក្នុងវត្តស្ទឹងមានជ័យ រង់ចាំស្រាវជ្រាវរកសាច់ញាតិ និងបូជាតាមប្រពៃណី​នៅពេលក្រោយ ៕