ញាក់សាច់ហើយម្ដងនេះ នី រតនា ដឹកដៃភរិយា និងកូនក្នុងផ្ទៃទៅធ្វើខួបកំណើតនៅប៉េកាំង
ចំណង ស្នេហា តារាចម្រៀង នី រតនា និង ថេសា កាន់ តែ ផ្អែម ល្ហែ ម ឡើង ពី មួយ ថ្ងៃ ទៅ មួយ ថ្ងៃ គ្រប់ ពេល ពួក គេ តែង តែ បង្ហាញ ការ ព្រួយ បារម្ភ ចំពោះ គ្នា ជានិច្ច នៅ ពេល ស្វាមី ចេញ ទៅ ច្រៀង តាម ខេត្ត ម្ដង ៗ ភរិយា ជា ទី ស្រឡាញ់ រង់ចាំ នៅ ឯផ្ទះ វិញ តែង តែ ខល សួរ ពី សុខ ទុក្ខ ស្វាមី ជាមួយ ក្ដី ព្រួយ បារម្ភ។
ពិសេស ពេល ភរិយា មាន ផ្ទៃ ពោះ កូន ដំបូង នេះ ដែរ នី រតនា កាន់ តែ បង្ហាញ ការ យក ចិត្ត ទុក ដាក់ មើល ថែ ទាំ នាង និង កូន ក្នុង ផ្ទៃ មិន ឲ្យ ទាស់ចិត្ត ឡើយ។ លោក បាន ដឹកដៃ ភរិយា និង កូន ក្នុង ផ្ទៃ ទៅ ធ្វើ ខួប កំណើត នៅ ប៉េកាំង យ៉ាង ភ្ញាក់ ផ្អើល បំផុត។
នី រតនា ថា៖” ឆ្នាំ នេះ ខ្ញុំ នាំ ភរិយា ជា ទី ស្រឡាញ់ របស់ ខ្ញុំ មក ធ្វើ ខួប កំណើត នៅ ប៉េកាំង។ សម្រាប់ ខ្ញុំ គ្មាន ពាក្យ អ្វី ក្រៅ ពី ជូន ពរ សុំ ឲ្យ គាត់ និង កូន ក្នុង ផ្ទៃ មាន សុខ ភាព ល្អ រូប សម្រស់ កាន់ តែ ស្រស់ ស្អាត និង ធ្វើ ជា ប្រពន្ធ ល្អ របស់ ខ្ញុំ ជា រៀងរហូត។ ខ្ញុំ សុំ ជូន ក្ដី ស្រឡាញ់ ដែល មាន ចំពោះ ភរិយា ខ្ញុំ តែ ម្នាក់ ប៉ុណ្ណោះ ”៕