Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ទីតាំងចាក់ភ្នាល់បាល់មួយកន្លែងត្រូវកម្លាំងចំរុះ​ គណ:បញ្ជាការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាប

ភ្នំពេញ៖​ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការ ជាមួយកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ទៀវ សំអឿន អភិបាលរង ខណ្ឌ​បានចុះត្រួតពិនិត្យនិងបង្ក្រាបជាក់​ស្ដែង​នៅទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់បាល់តាមអនឡាញ) ។
ប្រតិបត្តការណ៍បង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី​១៣ខែធ្នូឆ្នាំ២០១៩​ នៅ​ចំណុចផ្ទះលេខ២៥B ផ្លូវលេខ២២៣ក្រុមទី៤៦ ភូមិ១៣សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា​ បន្ទាប់ពីត្រួតពិនិត្យ​កម្លាំងជំនាញបានរកឃើញវត្ថុតាងពាក់ព័ន្ធនឹងល្បែងភ្នាល់បាល់អនឡាញ រួមមាន៖​ ទូរទស្សន៍ ម៉ាក Samsung ចំនួន៣គ្រឿង , ម៉ាស៊ីនព្រីនបុងបាល់ចំនួន០៥គ្រឿង , ម៉ូនីទ័រចំនួន១១គ្រឿង,CPUចំនួន៨គ្រឿង,​ម៉ាស៊ីន​ព្រីនឯកសារ០១គ្រឿង,ឃីប៊តចំនួន៦គ្រឿង , ម៉ៅចំនួន០៦គ្រឿង , ក្បាលម៉ាស៊ីនកាម៉េរ៉ាសុវត្ថិភាព ចំនួន០១គ្រឿង,ធុងបាស់១គ្រឿង , ទូរស័ព្ទដៃមួយគ្រឿង ម៉ាក I phone 5 ពណ៌ស , ប្រាក់រៀលចំនួន៥៦០០៛ (ប្រាំពាន់ប្រាំមួយរៀល) និងប្រាក់ដុល្លារចំនួន១២$ (ដប់ពីរដុល្លារសហរដ្ឋអាមេរិច) និងម៉ូតូចំនួន​០២គ្រឿង ម៉ាក Today ពណ៍ស ពាក់ស្លាក​លេខ ភ្នំពេញ 1HG-2836 និងម៉ូតូម៉ាក Honda MSX ពណ៌ក្រហម-ខ្មៅ ពាក់ស្លាក​លេខ ភ្នំពេញ 1CB-8386 ។

ក្រោយបង្ក្រាប​កម្លាំងសមត្ថកិច្ចសម្រេច ចាប់យកវត្ថុតាងពាក់ព័ន្ធនឹងល្បែងចាក់ភ្នាល់ខាងលើ យកទៅរក្សារទុកនៅសាលាខណ្ឌទួលគោក ដោយឡែកទីតាំងផ្ទះបើកលេង​ល្បែង​ ចាក់ភ្នាល់អនឡាញ ត្រូវកម្លាំងប្រតិបត្តិការ​សម្រេច បិទសៀលឃ្លុំបេរផ្ទះជា​បណ្ដោះអាសន្ន ៕