បុរស២នាក់ជិះម៉ូតូ១គ្រឿងត្រូវរថយន្តបុកស្លាប់គួរឲ្យសង្វេក
ភ្នំពេញ៖ រថយន្តយីឌុប១គ្រឿងបើកលឿនវ៉ាជែងជ្រុលទៅបុកម៉ូតូឌ្រីមសង់១គ្រឿងបណ្ដាលឲ្យបុរសម្នាក់ បែកក្បាលស្លាប់នៅនិងកន្លែងកើតហេតុយ៉ាងអាណោចអធម័ខណៈម្នាក់ទៀតរងរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅដល់គ្លីនិកឯកជន សុធារិទ្ធ បែកចាន ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី៧ខែកក្ដដាឆ្នាំ២០១៨នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំនុចជិតតំបន់សេដ្ឋកិច្ចពិសេស ក្នុងសង្កាត់កំបូល ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះទី១មានឈ្មោះ ទី បុប្ផា ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរកសិករ មានស្រុកកំណើត ភូមិ ក្រសា ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សពជនរងគ្រោះទី២ មានឈ្មោះ ជីន បូចិត្ត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករមានស្រុកកំណើត នៅភូមិជ្រលង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ស្លាប់ពេលបញ្ជួនទៅដល់មន្ទីរពេទ្យ ។
បើតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុន ពេលកើតហេតុគេឃើញ រថយន្តយីឌុប១គ្រឿង ម៉ាក FUSO ពណ៍ខៀវខ្ចី ពាក់ស្លាកលេខព្រះសីហនុ 3A -3694 បើកបរដោយបុរសម្នាក់ ទិសដៅពីកើតទៅ លិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំនុចកើត ហេតុរថយន្តបានវ៉ាជែងក៏ជ្រុលទៅបុកម៉ូតូឌ្រីមសង់ ស៊េរី២០១៨ ពណ៍ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង 1H- 7410 ដែលបើកបរដោយបុរស២នាក់ទិសដៅ បញ្ច្រាស់គ្នា បណ្ដាលឲ្យបុរសម្នាក់បានស្លាប់បាត់បងជីវិតនៅនិងកន្លែងគួរឲ្យរន្ឋត់ ចំណែកម្នាក់ទៀតរបួស ហើយបានដាច់ខ្យល់ស្លាប់ពេលដែលរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជួនទៅដល់ គ្លីនិកឯកជន សុធារិទ្ធ បែកចាន។ ចំណែកអ្នកបើកបរបន្ទាប់ពីបង្កហេតុរួចបាន ទុករថយន្តចោលចុះរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកកន្លែងកើត ហេតុធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ ដោយ សពជនរងគ្រោះបន្ទាប់ពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕