Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

មិនសរសើរមិនបាន! លោក​មេប៉ុស្ដិ៍​នគរបាលស្ទឹងមានជ័យ​៣​

ភ្នំពេញ​៖​ លោក​ ឯម​ ភារី​ នាយប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ៣​ ពិតជាសមត្ថកិច្ចគំរូល្អមែនខណៈពេលដែលជួបស្ដ្រី​​ជា​អ្នក​រេីស​អេត​ចាយ​ម្នាក់​ មាន​អាការៈ​វិល​មុខ​ រហូត​ធ្លាក់​ពី​លេីម៉ូតូ​ បណ្តាលឲ្យរងរបួសជើង បានលោក​មេប៉ុស្តិ៍​ ស្ទុះស្ទារចូលទៅជួយ ព្រមទាំងបានជូនថវិការបន្តិចបន្តួចដល់គាត់ទៀតផង…។

ក្រោយពីឃើញការបង្ហោះតាមបណ្ដាញសង្គម ហ្វេស​ ប៊ុក​ និងសារព័ត៌មាន​មួយចំនួនបានផ្សព្វផ្សាយពីសកម្មភាព​ មន្ត្រី​ប៉ូលិសធ្វើអំពើល្អ​ ក៏​មានប្រជាពលរដ្ឋជាច្រើនបានកោតសរសើរ​ដល់លោកមេប៉ុស្តិ៍ស្ទឹងមានជ័យ៣​ មិនដាច់ពីមាត់​ និងបានជួន​ពរអោយលោកមានសុខភាពល្អ​ ជោគជ័យ​គ្រប់ភារៈកិច្ច​ ។

ប្រជាពលរដ្ឋថាបើកម្លាំងសមត្ថកិច្ច​ទាំងអស់ធ្វើល្អចេះជួយយកអាសារប្រជាពល​រដ្ឋដូចលោកមេប៉ុស្តិ៍ស្ទឹងមានជ័យ៣នេះប្រហែលជាល្អណាស់៕