អាសូ! បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅបុករថយន្តដឹកដែកពីចំហៀងបោកបាក់.កស្លាប់គួរឲ្យសង្វេក
ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូចេញពីកម្មវិធី ខួបកំណើតបងប្អូនជីដូនមួយវិញស្រាប់តែជ្រុលទៅបុករថយន្តសណ្តោងដឹកដែក ដែលបេីកបត់ចូលក្រុមហ៊ុន បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកាលពីវេលាម៉ោង១២រំលងអាធ្រាត្រឈានចូល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ទល់មុខឃ្លាំងដែក មួយកន្លែង ដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុងព្រៃស ក្នុងភូមិព្រៃសកេីត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះវ៉ាន់ ឌីហុង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ មានប្រពន្ធនិងកូនប្រុសស្រី២នាក់ ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេឃើញជនរងគ្រោះខាងលើ បានជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា ឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FS-1130 ដោយបានធ្វើដំណើរតាម បណ្ដោយផ្លូវបេតុងព្រៃស ទិសដៅ ពីលិចទៅកេីត ក្នុងល្បឿនយ៉ាងល្បឿន ខណៈមកដល់ចំណុច កេីតហេតុ ផ្លូវមានសន្ថានភាពងងឹតមិនប្រយត្ន័ក៏ជ្រុលទៅបុកនិងរថយន្តសណ្តោងដឹកដែក ០១គ្រឿងម៉ាក SCANIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E 8884ដែលបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរទិសដៅបញ្ច្រាសគ្នា ហើយបានបត់ចូលក្រុមហ៊ុន ក៏ត្រូវម៉ូតូជនរងគ្រោះបុកចំពីចំហៀងបោកក្បាលស្លាប់ភ្លាមៗតែម្ដង។ចំណែកអ្នកបើករថយន្តបន្ទាប់ពីកើតហេតុបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់នៅសល់តែបុរសជាព្រូ រថយន្ដម្នាក់នៅលើរថយន្ត ក៍ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលព្រៃស ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះយកទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ។ចំណែករថយន្តនិងម៉ូតូ ព្រមទាំងព្រូរថយន្ដ ត្រូវបានសមត្ថកិច្ចជំនាញ ចរាចរណ៍រាជធានីភ្នំពេញ វាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់៕