Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ជនជាតិចិនម្នាក់ត្រូវសមត្ថកិច្ចចាប់វាយខ្នោះបន្ទាប់ពីស្រវឹងស្រាបើករថយន្តបុកម៉ូតូកង់បី​រួចបើករត់

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាឡើងទន់ខ្លួនបើករថយន្តស៊េរីទំនើប​ មួយគ្រឿងយ៉ាងលឿនមិនប្រយត្ន័ជ្រុលទៅបុក​ម៉ូតូកង់បីឥណ្ឌាពីក្រោយ​ ក្រឡាប់​ជើងម្ខាង បណ្ដាលឲ្យអ្នកបើកបររងរបួសជើង រួចព្យាយាមបើករត់គេច​ ត្រូវបានបងប្អូនប្រជាពល​រដ្ឋនិងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញឃាត់បានទាំងរថយន្តនិងអ្នកបើកបររួចចាប់វាយខ្នោះ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមាន​ការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី​វេលា​ម៉ោង១១និង២០នាទីយប់ថ្ងៃទី ១៧ខែធ្នូឆ្នាំ ២០១៩ នៅក្នុងបុរីអេវូដ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានបើកម៉ូតូកង់បី​ឥណ្ឌាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HX-4739 ធ្វើដំណើរតាមបណ្ដោយផ្លូវហព័ន្ធរុស្ស៊ី​ លុះមកដល់ចំណុចចុងស្ពានអាកាសផ្សាដីហុយ​ ផ្នែកខាងលិច​ ស្រាប់តែ​មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ផច ពណ៌សពាក់ស្លាកលេខភ្នំពេញ2AL-8595 បើកបរដោយបុរសជនជាតិចិនម្នាក់ក្នុងស្ថានភាពស្រវឹងឡើងទាន់ខ្លួនធ្វើដំណើរមកពី​ក្រោយបុកកង់បីគាត់ពេញទំហឹងបណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាងចំណែករូបគាត់រងរបួសជើងខាងស្ដាំ ។​ ភ្លាមៗនោះរថយន្តបង្កមិនបាន​ឈប់នោះទេ​ បែជាព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុដោយមិនទទួលខុសត្រូវ។ ខណះនោះដែលប្រជាពលរដ្ឋដែលឃើញហេតុការណ៍ក៏បានរាយការណ៍ជូនសមត្ថកិច្ចកិច្ចបាននាំគ្នាជិះដេញរហូតចូលមក​ក្នុងបូរីអេវូដត្រូវបានសមត្ថកិច្ចចាប់បានទាំង​រថយន្តនិងអ្នកបើកបរស្រាប់តែភាគីបង្កបំរុងផ្ទុះហិង្សាដាក់សមត្ថកិច្ចទើបសមត្ថកិច្ចសម្រេចចាប់វាយខ្នោះ​ ។ ក្រោយកើតហេតុសមត្ថកិច្ចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយខាងភាគីបង្កបានចេញសំណងទៅឲ្យភាគីរងគ្រោះចំនួន ៥០០ដុល្លារដើម្បីបញ្ចប់រឿង​៕