សមត្ថកិច្ចខណ្ឌទួលគោកចុះបង្ក្រាបទីតាំងល្បែងស៊ីសងភ្នាល់បាល់មួយកន្លែងឃាត់ខ្លួនមនុស្ស៤នាក់និងសម្ភារៈមួយចំនួន
ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង នៃ អធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយ កម្លាំងគណ:បញ្ជាការឯកភពខណ្ឌ ដឹកនាំផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាល នៃគណៈ អភិបាលខណ្ឌទួលគោក និងក្រោមកិច្ចសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចុះបង្ក្រាបជាក់ស្ដែងករណី បើកលេងល្បែងស៊ីសងខុសច្បាប់ (ភ្នាល់បាល់តាមអនឡាញ) ដោយឃាត់ខ្លួនមនុស្សចំនួនន៤នាក់ ។
-ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីវេលាម៉ោង០៦និង ៣០នាទីព្រលប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៣៦៨ ផ្លូវ លេខ២៤៥ក្រុមទី៣៣ ភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការណ៍នេះកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់រួមមាន៖ ទី១/ឈ្មោះ ងុឹង សារុណ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកណេត A366 ស្នាក់នៅផ្ទះជួលផ្លូវលំ បូរីរុងរឿង សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ជាភ្នាក់ងារស៊ីសង)។
ទី២/ឈ្មោះ លី ឡាយ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកណេត A366 ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាភ្នាក់ងារសីសង) ។ ទី៣/ឈ្មោះ ងួន ថាញ់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ណេត A366 ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវជាតិលេខ៦ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ជាភ្នាក់ងារស៊ីសង) ។ និងទី៤/ឈ្មោះ ងួន ចាន់ថា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ណេត A366 ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវជាតិលេខ៦ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ជាភ្នាក់ងារស៊ីសង) ។
សមត្ថកិច្ចបន្តថា វត្ថុតាងចាប់យករួមមាន ៖ ម៉ូនីទ័រចំនួន២០គ្រឿង,CPUចំនួន១៥គ្រឿង,ឃីប៊តចំនួន១៥,ម៉ៅចំនួន១៤,ម៉ាស៊ីនព្រីនបុងបាល់ចំនួន៣គ្រឿង,ម៉ាស៊ីនព្រីនឯកសារចំនួន២គ្រឿង,ក្បាលកាម៉េរ៉ាសុវត្ថិភាព មួយគ្រឿង/ប្រាក់រៀល ចំនួន៦,៩៦៨,៥០០៛ (ប្រាំមួយលានប្រាំបួនសែនប្រាំមួយម៉ឺនប្រាំបីពាន់ប្រាំរយរៀលគត់)ប្រាក់ដុល្លារចំនួន២៦៧៥$ (ពីរពាន់ប្រាំមួយរយចិតសិបប្រាំដុល្លារអាមេរិច) វិញ្ញាបនបត្រអនុញ្ញាតអាជីវកម្ម របស់ឈ្មោះ នាក់ គន្ធា មួយសន្លឹក-ម៉ូតូចំនួន០១គ្រឿងម៉ាក Yamaha Mio ពណ៍ទឹកប៊ិចចាស់ លាយទឹកប្រាក់អត់ស្លាកលេខ និងឯកសារបុងចាក់បាល់ស៊ីសងមួយចំនួន ។
ក្រោយពីត្រួតពិនិត្យរួចកម្លាំងសមត្ថកិច្ចបានសម្រេច ឃាត់ខ្លួនជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការបន្តតាមច្បាប់ ។ ចំណែកទីតាំងប្រព្រឹត្តបទល្មើសខាងលើត្រូវបានសមត្ថកិច្ចបិទសៀលឃ្លុំបេរផ្ទះជាបណ្ដោះអាសន្ន ៕