Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

អង្គុយលើម៉ូតូមើលហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៏​ស្រាប់តែដាច់ផ្ងាធ្លាក់ពីលើម៉ូតូស្លាប់​យ៉ាងអាណោចអធម៌

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់អង្គុយលើ​ម៉ូតូមើលករណីគ្រោះថ្នាក់ចរាចរ​ណ៏​ ស្រាប់តែធ្លាក់ពីលើម៉ូតូដាច់ផ្ងាមកខាងក្រោយស្លាប់​បាត់បង់ជីវិតភ្លាមៗមួយរំពេចគួរឲ្យសង្វេក
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី​១៨ខែធ្នូឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវបេតុង​ ក្រោយទីលានចាក់សំរាមចាស់ ក្នុងភូមិចំរើនផល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ផេង តេត ភេទប្រុសអាយុ៥៨ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់នៅជិតកន្លែងកើតហេតុនិងមានស្រុកកំនើតនៅ​ភូមិលេខ១ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេលកើតហេតុ​គេឃើញជនរង​គ្រោះបានដើរមកអង្គុយលើម៉ូតូរបស់គេមើលករណីគ្រោះថ្នាក់ចរាចរណ៏ហើយរៀបនិងចុះពីលើម៉ូតូស្រាប់តែដាច់ផ្ងាមកក្រោយធ្លាក់លើម៉ូតូមកដីបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងតែម្ដង​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទាក់ទងទៅជំនាញមកធ្វើកោសល្យវិច្ឆ័យនិងកំណត់ហេតុរួចប្រគល់សពឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំនើត​ធ្វើបុណ្យតាមប្រពៃណី៕