នាយចឺម ត្រូវយុវជនម្នាក់វៃឲ្យរងរបួសធ្ងន់ ដោយសារឆាតឆ្លងឆ្លើយជាមួយសង្សារគេសង្ស័យជារឿងថតMV
ខេត្តប៉ៃលិន៖ យុវជនម្នាក់កើតភ្លើងប្រច័ណ្ឌបានប្រើហិង្សា យកឈើវាយដំទៅលើនាយចឺម តារាចំរៀង ដោយចោទប្រកាន់ថា នាយចឺម បានឆាតឆ្លងឆ្លើយស្នេហាទៅកាន់សង្សារបស់ខ្លួន
ហេតុការណ៍ភ្ញាក់ផ្អើលដ៏ចម្លែងនេះបានកើតឡើងកាលវេលាម៉ោង០៤និង២០រសៀលថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ មេសា ហៅ នាយចឺម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាតារាចម្រៀងប្រចាំនៅផលិតកម្មសាន់ដេ រស់នៅភូមិត្រាចកោះ ឃុំមហាឬស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ។
ចំណែក ជនសង្ស័យមានឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលឹកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន ។
សមត្ថកិច្ចបន្តថា មូលហេតុដែលជនសង្ស័យបានយកឈើមកវាយទៅលើជនរងគ្រោះ គឺដោយសារតែភ្លើងប្រច័ណ្ឌ ដែលសង្ស័យចោទថា ជនរងគ្រោះបានឆាតឆ្លងឆ្លើយទៅរកសង្សារបស់ខ្លួន។
សមត្ថកិច្ចបានឲ្យដឹងបន្ថែមទៀតថា ករណីហិង្សាដោយចេតនា នេះគឺជនសង្ស័យបានយកកំណាត់ឈឺប្រវែងប្រហែល ០១ម៉ែត្រមកវាយជនរងគ្រោះបណ្តាលអោយរងរបួសត្រង់កំភួនដៃទាំងសងខាង និងបែកក្បាលដេចំនួន៥ថ្នេ របួសធ្ងន់ធ្ងរ ព្រមទាំងបែកទូរស័ព្ទ ម៉ាកអាយហ្វូនអិច ០១គ្រឿង ខូចទាំងស្រុង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាសំណុំរឿងបញ្ជូនទៅតុលារចាត់ការបន្តតាមនីតិវិធីច្បាប់។
ជុំវិញរឿងរាវ នាយចឹមត្រូវយុវជនម្នាក់វាយឲ្យរងរបួសធ្ងន់ព្រោះឆាតឆ្លងឆ្លើយជាមួយសង្សារគេនោះ ! មហាជនបាននាំដាក់ការសង្ស័យថា ជារឿងនាយចឺម ថតMV ៕