កូនតិរិច្ឆានប្រើអំពើហិង្សាក្នុងគ្រួសារដុតបំផ្លាញផ្ទះត្រូវសមត្ថកិច្ចឃាត់ខ្លួន
កណ្តាល៖ ជនសង្ស័យម្នាក់ទាស់ពាក្យសម្ដីជាមួយបង ប្អូនប្រើអំពើហឹង្សាក្នុងគ្រួសារឈានដល់ការវាយគ្នា និងដុតបំផ្លាញផ្ទះរបស់ម្ដាយឆេះខ្ទិខស្ទើទាំងស្រុងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន
ហេតុការណ៍នេះកើតឡើងវេលាម៉ោង ៣និង៤០នាទី រសៀលថ្ងៃទី៨-ខែកក្តដា-ឆ្នាំ២០១៨ នៅចំនុចផ្ទះជន រងគ្រោះឈ្មោះ កុក ស្រ៊ឺភេទស្រីភេទស្រីអាយុ៦៥ឆ្នាំជនជាតិខ្មែរមុខរបរកសិករ នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ ផលទិត្យ ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិឃុំកើត ហេតុ( ត្រូវជាកូនបង្កើត) ជនរងគ្រោះ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃកើតហេតុ គឺ ឈ្មោះផលទិត្យ (ជនសង្ស័យ )បានទៅចូលរួមកម្មវិធី បង្កក់កូនគេនៅផ្ទះឈ្មោះ ខាន់ភេទប្រុស អាយុ ២៩ឆ្នាំនៅភូមិ ថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ រហូតដល់វេលាម៉ោង១១និង០០នាទីថ្ងៃដដែលទើប ត្រឡប់មកដល់ផ្ទះវិញក៏មានសភាពស្រវឹងស្រាបានទៅ សុំលុយម្តាយទៅទិញតែ អូឈិ ០១ដបផឹក ទិញរួចជនសង្សយ័ បានត្រឡប់មកវិញក៏ទាស់សម្តីជាមួយឈ្មោះ សូត្រ ស៊ីម (ត្រូវជាបងជីដូន១) ហើយបាន រើសដុំដីគុបទៅលើឈ្មោះ សូត្រស៊ីម ឃើញដូចនោះ ឈ្មោះ ប៉ោលីធី(ឪពុកមា) បានទៅឃាត់តែមិនព្រមស្តាប់ ក៏ទះមួយដៃត្រូវភ្នែកខាងឆ្វេង ឈ្មោះផលទិត្យ ខឹងបានកាន់កាំបិតប៉័ងតោចំនួន០២រកកាប់ឈ្មោះប៉ោលីធី តែឈ្មោះប៉ោលីធីគេចបាត់រកមិនឃើញស្រាប់តែឈ្មោះទិត្យបានទៅដុតផ្ទះឈ្មោះកុកស្រ៊ឺ(ត្រូវជាម្តាយ)ឆេះអស់។ ផ្ទះដែលឆេះចំនួន ០១ខ្នងធ្វើពីឈើ ប្រក់សង័្កសីមានទំហំ៦ម៉ែត្រគុណ ៥ម៉ែត្រនឹងចានឆ្នាំង សំលៀកបំពាក់មួយចំនួនទៀតឆេះអស់ស្ទើរទាំងស្រុង។
ក្រោយពេលទទួលបានព័ត៌មានកំលាំងនគរបាលប៉ុស្តិបានចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជន សង្ស័យរួមទាំងវត្ថុតាងបញ្ជូនទៅអធិការស្រុកដើម្បីអនុវត្តនិតិវិធីបន្ត ៕