នគរបាលខណ្ឌទទួលគោកបង្ក្រាបទីតាំងភ្នាល់បាល់តាមអនឡាញឃាត់ខ្លួនមនុស្ស១០នាក់និងវត្ថុតាងមួយចំនួន
ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោ បានសហការជាមួយគណ:បញ្ជាការឯកភពខណ្ឌទួលគោក ដឹកនាំដោយលោក បុត្រ សុភា នាយករង រដ្ឋបាលសាលាខណ្ឌនិងក្រោមកិច្ចសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (ភ្នាល់បាល់តាមអនឡាញ) ឃាត់ខ្លួនមនុស្សចំនួន១០រួមទាំងសម្ភារៈពាក់ពន្ធ័មួយចំនួន
ប្រតិបត្តិការណ៍បង្ក្រាបខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២១ខែធ្នូ២០១៩ នៅចំណុចផ្ទះលេខ៣៩AE0 ផ្លូវលេខ១៥៦ ក្រុមទី៣ ភូមិ១ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
សមត្ថកិច្ចបានអោយដឹងថា ក្នុងប្រតិបត្តិការណ៍ បង្ក្រាបខាងលើកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សស្រីចំនួន១០នាក់ និងដកហូតវត្ថុតាងចាប់យកមាន៖-ម៉ូនីទ័រចំនួន១៧គ្រឿង,CPU ចំនួន១៣គ្រឿង , ឃីប៊ត ចំនួន១០,ម៉ៅចំនួន១៤,ម៉ាស៊ីនព្រីនបុងបាល់ចំនួន៣គ្រឿងម៉ាស៊ីនព្រីនឯកសារចំនួន១គ្រឿង , ក្បាលកាម៉េរ៉ាសុវត្ថិភាពមួយគ្រឿង , វិញ្ញាបនបត្រអនុញ្ញាតអាជីវកម្ម របស់ឈ្មោះ គឹម វិទូ មួយច្បាប់,ត្រាចុះថ្ងៃខែឆ្នាំចំនួន៣គ្រឿង,ម៉ាស៊ីនគិតលេខ៣,ទូរទស្សន៍ចំនួន ០៣គ្រឿង និងឯកសារ បុងចាក់បាល់ស៊ីសងមួយចំនួន ។
ក្រោយពីត្រួតពិនិត្យរួចកម្លាំងសមត្ថកិច្ចសម្រេចបិទសៀលឃ្លុំបេរផ្ទះជាបណ្ដោះអាសន្ន និងបានឃាត់ខ្លួនមនុស្សចំនួន១០នាក់ជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕