បុរសម្នាក់ឡើងតខ្សែភ្លើងខុសបច្ចេកទេសឆក់ស្លាប់
ភ្នំពេញ៖ បុរសវ័យ៤៧ឆ្នាំម្នាក់ត្រូវខ្សែរភ្លើងឆក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុគួរឲ្យសង្វេក
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើត ឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៩ ខែកក្ដដាឆ្នាំ២០១៨ នៅចំនុចផ្ទះលេខA៦ ក្រុមទី៧ ភូមិ បឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធា នីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះស៊ូ សុធា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀនសាលា បឹងកេងកងមានទីលំនៅផ្ទះលេខ៤២សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យ ដឹងថា មុនកើតហេតុជនរងគ្រោះបានមករៀបចំប្រព័ន្ធទឹកផ្ទះជួលកន្លែងកើតហេតុដោយគាត់បានដាក់ម៉ូទ័របូមទឹកបន្ថែមឡើងទៅជាន់ទី១ និងទី២ពេលគាត់កំពុងតខ្សែភ្លើងស្រាប់តែឆក់បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអធម៌គួរឲ្យសង្វេក ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅ ពិនិត្យនិងទំនាក់ទំនងទៅជំនាញមកធ្វើកោសលវិច្ឆ័យ បញ្ជាក់ថាសពជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែ ភ្លើងឆក់ពិតមែនរួចបានធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕